ភ្នំពេញ៖ មន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) និងមជ្ឈមណ្ឌលថែរក្សាសុខភាព រ៉ូយ៉ាល់ គ្រុប (Royal Group Wellness Center) នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសបន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការ ដើម្បីបន្តពង្រឹងភាពជាដៃគូដែលបានបង្កើតឡើងតាំងពីឆ្នាំ២០២១ ឱ្យកាន់តែរឹងមាំ និងដើម្បីត្រៀមខ្លួនសម្រាប់ដំណាក់កាលបន្ទាប់ ក្នុងការសម្របសម្រួលសេវាថែទាំសុខភាព និងសុខុមាលភាពឱ្យកាន់តែល្អប្រសើរនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ គឺ មានគោលបំណងធំមួយគឺ៖ ជួយឱ្យប្រជាជនផ្លាស់ប្តូរទម្លាប់ ពីការរង់ចាំទាល់តែឈឺទើបទៅរកពេទ្យ មកជាការពិនិត្យតាមដាន និងថែទាំសុខភាពជាមុនឱ្យបានល្អ ដើម្បីការពារកុំឱ្យមានជំងឺធ្ងន់ធ្ងរ។ស្ថាប័នទាំងពីរមានគោលបំណងរួមគ្នា ក្នុងការជំរុញឱ្យសាធារណជនងាកមកចាប់អារម្មណ៍លើការគ្រប់គ្រងសុខភាពបែបសកម្ម និងមានការយល់ដឹងជាមុន ជំនួសឱ្យការថែទាំសុខភាពបែបប្រតិកម្ម ពោលគឺការរង់ចាំរហូតដល់មានរោគសញ្ញាជំងឺលេចឡើង។ កិច្ចព្រមព្រៀងថ្មីនេះ នឹងបង្កើតឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធ រវាងសេវាកម្មថែទាំសុខភាព និងការព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ក្នុងនោះ ស្ថាប័នទាំងពីរនឹងរួមគ្នាលើ៖ ការពិនិត្យសុខភាព ការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ការអប់រំពីវិធីបង្ការជំងឺ និងការបញ្ជូនអ្នកជំងឺទៅព្យាបាលឱ្យបានទាន់ពេលវេលា។ លោក Jason Harrison សហស្ថាបនិក និងជាអគ្គនាយករងនៃមន្ទីរពេទ្យ អ៊ីនធ័រឃែរ បានមានប្រសាសន៍ថា៖ «ការបន្តអនុស្សរណៈនេះ គឺលើសពីការបន្តភាពជាដៃគូធម្មតា វាគឺជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់យើង ចំពោះសុខភាព និងសុខុមាលភាពរបស់សហគមន៍កម្ពុជា។ យើងមានមោទនភាពចំពោះសមិទ្ធផលដែលយើងបានកសាងរួមគ្នាចាប់តាំងពីឆ្នាំ២០២១ មក ហើយយើងទន្ទឹងរង់ចាំក្នុងការបង្កើតផលជះកាន់តែវិជ្ជមាន និងធំធេងថែមទៀតនៅក្នុងឆ្នាំខាងមុខ»។ សម្រាប់មជ្ឈមណ្ឌលថែរក្សាសុខភាព រ៉ូយ៉ាល់ គ្រុប ការបន្តកិច្ចព្រមព្រៀងនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ក្នុងការធ្វើឱ្យការថែទាំសុខភាពបង្ការ ក្លាយជាផ្នែកមួយនៃរបៀបរស់នៅប្រចាំថ្ងៃ។ ចាប់តាំងពីបើកដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ មក មជ្ឈមណ្ឌលបានសង្កេតឃើញការកើនឡើងនូវចំណាប់អារម្មណ៍របស់សាធារណជន លើការពិនិត្យសុខភាព ការស្វែងរកជំងឺក្នុងដំណាក់កាលដំបូង និងសេវាកម្មនានាដែលជួយឱ្យពួកគាត់យល់ដឹងពីស្ថានភាពសុខភាពបានច្បាស់លាស់ មុនពេលបញ្ហាប្រឈមវិវត្តទៅជាមានភាពស្មុគស្មាញ។លោកវេជ្ជបណ្ឌិត Raymond Kirwan នាយកប្រតិបត្តិផ្នែកសុខាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបញ្ជាក់ថា៖ «ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ការងាររបស់យើងជាមួយមន្ទីរពេទ្យ អ៊ីនធ័រឃែរ ត្រូវបានកសាងឡើងនៅលើមូលដ្ឋាននៃទំនុកចិត្ត និងគោលបំណងរួមមួយ គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជននៅកម្ពុជា។ ការបន្ត MoU នេះ គឺជាឱកាសដ៏ល្អក្នុងការប្រែក្លាយទំនាក់ទំនងនោះ ទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង និងកាន់តែជិតស្និទ្ធជាងមុន។ចាប់តាំងពីមជ្ឈមណ្ឌលថែរក្សាសុខភាព រ៉ូយ៉ាល់ គ្រុប បានបើកដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ មក យើងបានឃើញយ៉ាងច្បាស់ពីសារៈសំខាន់ នៃការធ្វើឱ្យការបង្ការក្លាយជាផ្នែកមួយនៃការថែទាំសុខភាពប្រចាំថ្ងៃ។ ការពិនិត្យសុខភាពជាប្រចាំ ការស្វែងរកជំងឺក្នុងដំណាក់កាលដំបូង និងការសម្រេចចិត្តដោយមានការយល់ដឹង អាចផ្លាស់ប្តូរលទ្ធផលសុខភាពបានយ៉ាងច្រើន។ តាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយមន្ទីរពេទ្យ អ៊ីនធ័រឃែរ យើងនឹងរួមគ្នាបង្កើតដំណើរថែទាំសុខភាពមួយដ៏មានសង្វាក់ជិតស្និទ្ធ ចាប់តាំងពីការរក្សាសុខភាពឱ្យបានល្អ រហូតដល់ការទទួលបានការថែទាំព្យាបាលតាមគ្លីនិកនៅពេលចាំបាច់»។ ផ្អែកលើទំនាក់ទំនងប្រកបដោយទំនុកចិត្តដែលបានបង្កើតឡើងក្នុងឆ្នាំ២០២១ មន្ទីរពេទ្យ អ៊ីនធ័រឃែរ និងមជ្ឈមណ្ឌលថែរក្សាសុខភាព រ៉ូយ៉ាល់ គ្រុប កំពុងឈានចូលដំណាក់កាលថ្មីមួយទៀត។ ការបន្តអនុស្សរណៈ (MoU) នេះ នឹងជួយឱ្យពួកគាត់សហការគ្នាបានកាន់តែល្អ ចែករំលែកបទពិសោធន៍ និងបង្កើតសេវាកម្មថ្មីៗ ដើម្បីលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងប្រទេស»។សូមជម្រាបថា មន្ទីរពេទ្យ អ៊ីនធ័រឃែរ ប្តេជ្ញាផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព និងក្តីមេត្តាករុណា ដោយយកចិត្តទុកដាក់លើអ្នកជំងឺជាចម្បង។ តាមរយៈក្រុមគ្រូពេទ្យជំនាញពហុឯកទេស និងការអភិវឌ្ឍខ្លួនជាប្រចាំ មន្ទីរពេទ្យខិតខំប្រឹងប្រែងគាំទ្រដល់សុខភាព និងសុខុមាលភាពរបស់សហគមន៍ទាំងមូល។ចំណែកមជ្ឈមណ្ឌលថែរក្សាសុខភាព រ៉ូយ៉ាល់ គ្រុប (Royal Group Wellness Center) មជ្ឈមណ្ឌលសុខភាព Royal Group Wellness Center (RGWC) គឺជាមជ្ឈមណ្ឌលថែទាំសុខភាព និងពន្យារភាពចាស់ (Anti-Aging) លំដាប់អន្តរជាតិឈានមុខគេនៅកម្ពុជា ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Royal Group។ មជ្ឈមណ្ឌលសុខភាព Royal Group ផ្តោតលើវិទ្យាសាស្ត្រវេជ្ជសាស្ត្រច្បាស់លាស់ (Precision Health) និងវិទ្យាសាស្ត្រកោសិកាបង្កើតឡើងវិញ រួមមានការព្យាបាលដោយកោសិកាដើម សេរ៉ូមវីតាមីនកម្រិតខ្ពស់ (NAD+ & IV Therapy) ការព្យាបាលដោយពន្លឺក្រហម (Red Light Therapy) និងការពិនិត្យតុល្យភាពអរម៉ូន ដើម្បី ជួយឱ្យរាងកាយរឹងមាំ សុខភាពល្អ និងក្មេងជាងវ័យ ប្រកបដោយសុវត្ថិភាពខ្ពស់៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ