ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូចំនួន៨ ក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា ជាកំហិត
Fri,11 September 2026 (Time 09:33 AM)
ដោយ ៖ (ចំនួនអ្នកអាន: 16នាក់)

ប៉ៃលិន៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីដាក់បទបញ្ជា និងណែនាំផ្ទាល់ដល់តំណាងក្រុមហ៊ុនកាស៊ីណូចំនួន ០៨ទីតាំង ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឱ្យបញ្ឈប់រាល់សកម្មភាពភ្នាល់តាមប្រព័ន្ធអនឡាញ (Online Betting) ត្រឹមដំណាច់ខែកញ្ញានេះ ជាកំហិត។

នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍គូសបញ្ជាក់ថា៖ ការ លុបបំបាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់រូបភាពទាំងអស់ ជាពិសេសល្បែងភ្នាល់តាម ប្រព័ ន្ធ អ៊ីនធឺណិត / អនឡាញ (Online Betting) ដែលជាប្រភពបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។

ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត លោកជំទាវបណ្ឌិតអភិបាលខេត្តបានកំណត់កាលបរិច្ឆេទដាក់ ឱសានុវាទចុងក្រោយ ត្រឹមថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២៦ ហើយចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ តទៅ អាជ្ញាធរ មានសមត្ថកិច្ចនឹងចុះត្រួតពិនិត្យ និងអនុវត្តវិធានការច្បាប់ដោយផ្ទាល់នៅតាមទីតាំងកាស៊ីណូទាំងនោះដោយគ្មានការ លើកលែង ឬយោគយល់ឡើយ គឺគ្រប់កាស៊ីណូទាំងអស់ក្នុងខេត្តត្រូវតែគោរព និងអនុវត្តតាមការកំណត់ពេលវេលានេះ ដោយគ្មានការលើកលែងហើយកាស៊ីណូទាំងអស់ ត្រូវបានអនុញ្ញាតឱ្យមានតែអតិថិជន ដែលមកលេងដោយ ផ្ទាល់ដល់ ទីតាំងប៉ុណ្ណោះ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍អំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ ត្រូវអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដោយបន្តតាមដាន ស្រាវជ្រាវ និងក្តាប់ ព័ត៌មាន ឱ្យបាន ជាប់ជាប្រចាំ ដើម្បីធានាថា បន្ទាប់ពីដាច់ខែកញ្ញានេះទៅ ខេត្តប៉ៃលិននឹងក្លាយជាខេត្តគំរូមួយ ដែលគ្មានសកម្មភាព ល្បែងស៊ីសងតាមអនឡាញ(Online Betting) ឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ