បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែសីហា ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។បន្ទាប់ពីស្ដាប់របាយការណ៍សង្ខេបរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែសីហា ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចបង្កើនការបង្រ្កាបគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង បទល្មើសនេសាទ និងបទល្មើសគ្រប់ប្រភេទឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ឯកឧត្តម ជំរុញពន្លឿនការរៀបចំចរាចរណ៍ក្នុងក្រុងបាត់ដំបងសំដៅកាត់បន្ថយការកកស្ទះ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។ឯកឧត្តម ក្រើនរំឭកដល់អាជ្ញាធរក្រុង ស្រុក ត្រូវខិតខំបន្តការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ លុបបំបាត់សំណង់មិនរៀបរយ ហាមឃាត់ការសាងសង់សំណង់រឹងរំលោភលើដីសាធារណៈរបស់រដ្ឋ។ឯកឧត្តម សុខ លូ ជំរុញអាជ្ញាធរក្រុង ស្រុកឱ្យបន្តយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមដោយត្រូវបង្កើនការដាំដើមឈើនៅតាមទីប្រជុំជនដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានបៃតង ជាពិសេសត្រូវថែទាំដើមឈើដែលបានដាំរួចឱ្យបានលូតលាស់ល្អ។ឯកឧត្តម អភិបាលខេត្តបានបន្តណែនាំដល់មន្ទីរ អង្គភាព ក្រុង-ស្រុក ចូលរួមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចូលរួមផ្សាយរាល់ព័ត៌មានពិត មានប្រភពច្បាស់លាស់ របស់រដ្ឋាភិបាល និងប្រតិកម្មរហ័សលើព័ត៌មានក្លែងក្លាយ ដើម្បីលុបបំបាត់ព័ត៌មានបំពុលសង្គម។ឯកឧត្តម អភិបាលខេត្តបានជំរុញដល់អាជ្ញាធរក្រុង-ស្រុកត្រូវខិតខំផ្សព្វផ្សាយកៀរគរយុវជន ពិសេសយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយហានិភ័យ ឱ្យចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ ដើម្បីមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានការងារធ្វើសមរម្យ និងមានប្រាក់ចំណូលខ្ពស់ ខណៈខេត្តបាត់ដំបង មានវិទ្យាស្ថានសម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកទេសរហូតដល់៣ទីតាំងដែលអាចទទួលសិស្សចូលរៀនបានជាច្រើននាក់។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ