ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់ប្រតិភូយុវជនកម្ពុជា ដែលត្រៀមចេញដំណើរទៅចូលរួមមហោស្រពយុវជនពិភពលោក
Fri,11 September 2026 (Time 10:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 73នាក់)

ភ្នំពេញ៖នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំ តម្រង់ទិស ព្រមទាំងចែករំលែកបទពិសោធដល់ប្រតិភូយុវជនកម្ពុជាទាំង ១២រូប មុនចេញដំណើរទៅចូលរួមមហោស្រពយុវជនពិភពលោក ឆ្នាំ២០២៦ នៅសហព័ន្ធរុស្ស៊ី នាពេលខាងមុខ។ ជំនួបនេះបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល។

ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធាន ព្រមទាំងបានគោរពស្នើសុំអនុសាសន៍ណែនាំ ដើម្បីជាមូលដ្ឋានសម្រាប់ប្រតិភូយុវជនកម្ពុជាទាំង ១២រូប ត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ មុនចេញដំណើរទៅចូលរួមមហោស្រពយុវជនពិភពលោក។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូយុវជនកម្ពុជាទាំង ១២រូប ដែលបានខិតខំប្រឹងប្រែង លះបង់ពេលវេលា និងត្រៀមខ្លួនប្រកបដោយការទទួលខុសត្រូវ និងឆន្ទៈមោះមុត ដើម្បីតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ។ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ឱ្យប្រតិភូយុវជនទាំងអស់ ត្រៀមលក្ខណៈឱ្យបានល្អ មានជំនឿជាក់លើខ្លួនឯង រក្សាស្មារតីសាមគ្គីភាព និងចេះសហការគ្នាជាក្រុម។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យប្រតិភូយុវជនត្រូវចូលរួមផ្លាស់ប្តូរចំណេះដឹង និងបទពិសោធជាមួយយុវជនមកពីបណ្តាប្រទេសនានា ព្រមទាំងប្រើប្រាស់ឱកាសនេះជាវេទិកាសម្រាប់រៀនសូត្រ ពង្រីកបណ្តាញទំនាក់ទំនង ព្រមទាំងបង្ហាញពីអត្តសញ្ញាណ សមត្ថភាព និងសក្តានុពលរបស់យុវជនកម្ពុជាជូនសហគមន៍អន្តរជាតិ។

គួរបញ្ជាក់ថា មហោស្រពយុវជនពិភពលោក ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា រុស្ស៊ី និងបណ្តាប្រទេសជាដៃគូ តាមរយៈការទូតប្រជាជន និងការទូតយុវជន ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើវេទិកាយុវជនអន្តរជាតិ ដែលមានយុវជនមកពីជាង ១៩០ប្រទេស ចូលរួម។

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ