ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. ជួបពិភាក្សាជាមួយក្រុមបេសកកម្មសហរដ្ឋអាមេរិក និង WFP ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា
Thu,10 September 2026 (Time 05:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 12នាក់)

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ តាងនាម ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង គ.ជ.គ.ម. បានទទួលជួបក្រុមបេសកកម្មរបស់សហរដ្ឋអាមេរិក ដឹកនាំដោយ លោក ម៉ៃឃើល រុននីង (Michael Ronning) ប្រធានផ្នែកជំនួយយុទ្ធសាស្ត្រតំបន់ នៃស្ថានទូតសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីស្ថានភាពមនុស្សធម៌ អាទិភាពនៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការដែលកំពុងបន្តរវាង គ.ជ.គ.ម. និងដៃគូអភិវឌ្ឍន៍។

ជំនួបនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ គ.ជ.គ.ម. ដោយមានការអញ្ជើញចូលរួមពី លោកស្រី ឃ្យុងណាន់ ផាក (Kyung-nan Park) នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំនៅកម្ពុជា និងសហការី។

ក្នុងជំនួបនេះ អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. បានធ្វើបទបង្ហាញអំពីយន្តការ និងអាទិភាពសំខាន់ៗនៃការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ដោយផ្តោតជាសំខាន់លើការពង្រឹងភាពធន់របស់សហគមន៍ និងការបង្កើនសមត្ថភាពរបស់មូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋអាចត្រៀមខ្លួន និងឆ្លើយតបបានទាន់ពេលវេលា។

អាទិភាពសំខាន់ៗដែលបានលើកឡើង រួមមាន ការរៀបចំផែនការត្រៀមបម្រុងកម្រិតឃុំ ការលើកកម្ពស់ការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុននៅកម្រិតមូលដ្ឋាន ប្រព័ន្ធអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM) និងការកសាងទីទួលសុវត្ថិភាព ព្រមទាំងវិធានការសំខាន់ៗផ្សេងទៀតសម្រាប់កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយលើជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ភាគីសហរដ្ឋអាមេរិកបានសម្តែងការវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.គ.ម. ក្នុងការពង្រឹងភាពជាដៃគូជាមួយស្ថាប័នជាតិ អង្គការអន្តរជាតិ និងដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់ភាពធន់របស់កម្ពុជា ចំពោះហានិភ័យគ្រោះមហន្តរាយ។

លោក ម៉ៃឃើល រុននីង បានបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបន្តផ្តល់ការគាំទ្រដល់ការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា តាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដោយផ្តោតលើអាទិភាពសំខាន់ពីរ គឺ៖ ទី១). ការលើកកម្ពស់សមត្ថភាពស្ថាប័នក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងទី២). ការលើកកម្ពស់ការឆ្លើយតបតាមរយៈប្រព័ន្ធគាំពារសង្គម។

ជាមួយគ្នានេះ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោងរបស់ គ.ជ.គ.ម. និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក នឹងបន្តពិភាក្សាលម្អិតអំពីផែនការ និងយន្តការអនុវត្តគម្រោងដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធានាថា ការគាំទ្រនេះនឹងទទួលបានលទ្ធផលជាក់ស្តែង និងមានប្រយោជន៍ដល់ការពង្រឹងសមត្ថភាពថ្នាក់ជាតិ និងភាពធន់របស់សហគមន៍កម្ពុជា។

ជំនួបនេះបានបង្ហាញពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាង គ.ជ.គ.ម. សហរដ្ឋអាមេរិក និង WFP ក្នុងការរួមចំណែកដល់ការកាត់បន្ថយហានិភ័យ ការត្រៀមបម្រុង និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ