ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សុខ លូ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៣០០គ្រួសារ នៅក្រុងបាត់ដំបង
Sun,09 August 2026 (Time 12:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 51នាក់)

បាត់ដំបង៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតរួមមាន៖ ចាស់ជរាគ្មានទីពឹង, ជនមានពិការភាព, ស្ត្រីមេម៉ាយមានកូនច្រើន, ស្ត្រីមានផ្ទៃពោះ/កូនតូច, អ្នកជំងឺរ៉ាំរ៉ៃ, អ្នកផ្ទុកមេរោគអេដស៍ និងគ្រួសារមានជីវភាពទ័លក្រសរុបចំនួន៣០០គ្រួសារមកពី ៣ភូមិ ក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង។

ថ្លែងនាឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបំផុតពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែខ្វល់ខ្វាយ និងគិតគូរជាប់ជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ បើទោះបីជាសម្តេចមិនបានអញ្ជើញមកដោយផ្ទាល់យ៉ាងណាក្តី ក៏សម្តេចតែងតែចាត់ទុកទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់សម្តេចផងដែរ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាណែនាំដល់ប្រជាពលរដ្ឋសូមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការពិសាទឹកស្អាតដាំឆ្អិន ហូបបន្លែ ផ្លែឈើ និងសាច់ក្នុងស្រុក។បន្ថែមពីនេះ គួរដាំដំណាំបន្លែបង្ការជុំវិញបរិវេណផ្ទះដើម្បីបង្កើនប្រាក់ចំណូល កាត់បន្ថយការចំណាយ និងទទួលបានបន្លែធម្មជាតិសុវត្ថិភាពសម្រាប់សុខភាព។

ឯកឧត្តម ក៏បានក្រើនរំលឹកឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ដោយគូសបញ្ជាក់ថា ការប្រយុទ្ធនឹងជំងឺគ្រុនឈាមមិនមែនជាកាតព្វកិច្ចរបស់វិស័យសុខាភិបាលតែម្នាក់ឯងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់អាជ្ញាធរមូលដ្ឋាន សហគមន៍ គ្រួសារ និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីការពារកុមារ និងសហគមន៍ទាំងមូល។

ឯកឧត្តមប្រធាន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង និងក្មេងទំនើងក្នុងភូមិ ព្រមទាំងយកចិត្តទុកដាក់លើសុវត្ថិភាពចរាចរណ៍ពេលធ្វើដំណើរ។ ពិសេសជាងនេះទៅទៀត សូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា និងខិតខំរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីមានចំណេះដឹង និងមុខរបរច្បាស់លាស់ សម្រាប់ជួយលើកស្ទួយជីវភាពគ្រួសារទៅថ្ងៃអនាគត។

ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានសម្តែងនូវក្តីរំភើបរីករាយជាខ្លាំង និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានដឹកនាំមនុស្សធម៌ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ