បាត់ដំបង៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញសំណេះសំណាលជាមួយអ្នកញៀនគ្រឿងញៀនដែលកំពុងបន្សាបព្យាបាល និងនាំយកអំណោយឧបត្ថម្ភដល់មជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹមនៅស្រុកបវេល និងមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួននៅស្រុករតនមណ្ឌល។មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមណែនាំដល់អ្នកកំពុងបន្សាបគ្រឿងញៀនត្រូវខិតខំកែប្រែខ្លួនហើយនៅពេលបានត្រឡប់ទៅលំនៅឋានវិញត្រូវខិតខំជួយការងារក្នុងគ្រួសារ កុំសេពគប់មិត្តអាក្រក់ដែលនាំឱ្យប្រព្រឹត្តអំពើអាក្រក់ប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ឯកឧត្តម បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលអនុញ្ញាតឱ្យប្រធានមណ្ឌលអាចនាំអ្នកកំពុងបន្សាបគ្រឿងញៀនទៅធ្វើការនៅខាងក្រៅមណ្ឌលបាន។ឯកឧត្តម សង្ឃឹមថា អ្នកកំពុងបន្សាបគ្រឿងញៀននឹងខិតខំកែប្រែខ្លួនឱ្យក្លាយទៅជាមនុស្សល្អក្នុងសង្គម ក្រេបយកចំណេះជំនាញវិជ្ជាជីវៈផ្សេងៗដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតក្រោយពេលចេញពីមណ្ឌល។សូមជម្រាបថា នៅក្នុងខេត្តបាត់ដំបងមានមណ្ឌលបន្សាបព្យាបាលអ្នកញៀនគ្រឿងញៀនចំនួន២ទីតាំងគឺទី១.មជ្ឈមណ្ឌលពិភពនៃក្តីសង្ឃឹមនៅស្រុកបវេលជាមជ្ឈមណ្ឌលរបស់រដ្ឋ និងទី២.មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន នៅស្រុករតនមណ្ឌលដែលមជ្ឈមណ្ឌលឯកជន។មណ្ឌលអប់រំ កែប្រែ និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនទាំងពីរទីតាំងនេះបាននិងកំពុងផ្តល់សេវាព្យាបាល ថែទាំ គាំទ្រផ្លូវចិត្ត និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ដើម្បីឱ្យពួកគាត់អាចផ្តាច់គ្រឿងញៀន និងត្រឡប់ទៅរស់នៅក្នុងសង្គមវិញដោយជោគជ័យ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ