ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រសៀលនេះ សម្តេចធិបតី អនុញ្ញាតប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង ជួបសម្តែងការគួរសម និងពិភាក្សាការងារ
Fri,07 August 2026 (Time 05:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 22នាក់)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក ចូណាថាន ចៅ (Jonathan K.S. Choi ) ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះធ្វើឡើងនៅវិមានសន្តិភាព នារសៀលថ្ងៃទី ៧ សីហា ២០២៦។

Sunwah Group គឺជាសាជីវកម្មពហុវិស័យដ៏ធំមួយ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុង។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៧ ដោយចាប់ផ្តើមពីអាជីវកម្មកែច្នៃ និងចែកចាយអាហារសមុទ្រ មុនពេលពង្រីកទៅជាសាជីវកម្មអន្តរជាតិ ដែលមានការវិនិយោគលើវិស័យជាច្រើន រួមមាន អចលនទ្រព្យ ហិរញ្ញវត្ថុ បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាបៃតង។

នៅកម្ពុជា Sunwah Group បានចាប់ផ្តើមវិនិយោគតាំងពីឆ្នាំ ១៩៩៤ ដោយដំបូងផ្តោតលើការបង្កើតរោងចក្រកែច្នៃអាហារសមុទ្រសម្រាប់នាំចេញ។ ក្រោយមក ក្រុមហ៊ុនបានពង្រីកការវិនិយោគទៅលើវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម និងការអភិវឌ្ឍគម្រោងធំៗនៅរាជធានីភ្នំពេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ