សៀមរាប៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា កម្ពុជាក្នុងនាមប្រធាននៃកិច្ចប្រជុំ ACCSM និង ACCSM+3 ក្នុងឆ្នាំ២០២៦ បានសម្រេចអនុម័យឯកសារដ៏មានសារៈសំខាន់ជាច្រើន ជាពិសេសការទទួលបដិសណ្ឋារកិច្ចទៅកាន់ប្រតិភូជាសមាជិកអាស៊ាន និងអាស៊ានបូកបី យ៉ាងហ្មត់ចត់ កក់ក្តៅ និងប្រកបដោយស្នាមញញឹម។លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពី កិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី៨ (8th ACCSM+3) ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ លោកថា ទាំងដំណើរការដឹកនាំសម្របសម្រួលកិច្ចប្រជុំ ការកសាងឯកសារ ការសម្រេចអនុម័តឯកសារ និងការរៀបចំទទួលបដិសណ្ឋារកិច្ចជូនទៅកាន់មិត្តភ័ក្រ ក្នុងក្របខ័ណ្ឌអាស៊ាន និងអាស៊ានបូកបី ដែលកម្ពុជាជាប្រធានដឹកនាំ គឺនាំមកនូវភាពហ្មត់ចត់ ច្បាស់លាស់ ទទួលបាននូវស្នាមញញឹម និងភាពកក់ក្តៅ ហើយប្រតិភូក៏បានស្វែងយល់អំពីស្ថានភាព ជីវភាព សុវត្ថិភាពនៅកម្ពុជា។លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា ក្នុងនាមជាប្រធានប្តូរវេន កម្ពុជាបានសម្របសម្រួលការពិគ្រោះយោបល់លើឯកសារនានា ជាមួយបណ្តាប្រទេសសមាជិក រហូតសម្រេចបានផែនការការងារ សេចក្តីថ្លែងការណ៍ លក្ខខណ្ឌយោងនៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈ សេចក្តីប្រកាសអាស៊ាន គោលការណ៍ណែនាំអាស៊ាន រួមទាំងផែនការ និងសកម្មភាពជាច្រើនទៀត។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖" ទី១គឺសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការជំរុញនវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ ចំណុចមួយដែលខ្ញុំគួរតែបញ្ចាក់ផងដែរ កម្ពុជាធ្វើជាម្ចាស់ផ្ទះយើងបានសម្រេចជ្រើសរើសមូលបទធំ សម្រាប់យើងឆ្នាំ២០២៤ដល់ឆ្នាំ២០២៦នេះ គឺ«នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ» ដែលជាមូលបទមួយ ដែលគ្រប់ភាគីពាក់ព័ន្ធ បានមកចូលរួម គួបផ្សំនឹងប្រទេសបូកបីក៏បានកោតសរសើរទទួលស្គាល់ទៅលើភាពចាំបាច់ ស្របកាលៈទេសៈដែលយើងបានជួប្រទះទៅលើចំណុចទាំងអស់នេះ"។លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា លទ្ធផលដ៏សំខាន់មួយទៀតនៃកិច្ចប្រជុំACCSM និងACCSM+3 កម្ពុជា និងបណ្តាប្រទេសជាសមាជិក បានអនុម័ត«ផែនការការងារ ACCSM និងACCSM+3 ឆ្នាំ២០២៦-២០៣០ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់៥ឆ្នាំខាងមុខ ដោយផ្តោតលើភាពជាអ្នកដឹកនាំ បរិវត្តកម្មឌីជីថល សុចរិតភាព និងនវានុវត្តន៍ ជាផែនការអនុវត្តរួមគ្នា ក្នុងប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី នឹងជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើនការផ្តល់សេវាសាធារណៈកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ