ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ដោយមានការគាំទ្រពីគម្រោង EU-German GATE និងការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែម សំដៅធានាឱ្យសេចក្តីព្រាងច្បាប់នេះមានភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការក្នុងយុគសម័យឌីជីថល។ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ក្នុងបរិបទបរិវត្តកម្មឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ទិន្នន័យបានក្លាយជាធនធានយុទ្ធសាស្ត្រដ៏មានតម្លៃ សម្រាប់ជំរុញនវានុវត្តន៍ កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពសេវាសាធារណៈ។លោកបន្តថា ការការពារទិន្នន័យបុគ្គល គឺជាកត្តាសំខាន់ក្នុងការធានាឱ្យការប្រើប្រាស់ទិន្នន័យប្រព្រឹត្តទៅដោយសុវត្ថិភាព មានទំនួលខុសត្រូវ និងគោរពសិទ្ធិបុគ្គល ព្រោះ “ទំនុកចិត្ត” គឺជាមូលដ្ឋានគ្រឹះនៃបរិវត្តកម្មឌីជីថល។ ប្រជាពលរដ្ឋនឹងប្រើប្រាស់សេវាឌីជីថលដោយភាពជឿជាក់ លុះត្រាតែពួកគេមានទំនុកចិត្តថា ទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានការពារយ៉ាងត្រឹមត្រូវ។លោកបានបញ្ជាក់ថា ក្របខណ្ឌច្បាប់ច្បាស់លាស់ និងមានតម្លាភាព ក៏ជួយបង្កើតទំនុកចិត្តដល់វិស័យឯកជនក្នុងការវិនិយោគ និងជំរុញនវានុវត្តន៍ ជាពិសេសការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលពឹងផ្អែកយ៉ាងខ្លាំងលើទិន្នន័យ។សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ត្រូវបានរៀបចំឡើងដោយផ្អែកលើធាតុចូលពីភាគីពាក់ព័ន្ធ តាមរយៈការពិគ្រោះយោបល់ចំនួន៣លើក ព្រមទាំងការសិក្សាលើច្បាប់ និងបទពិសោធន៍ពាក់ព័ន្ធទាំងក្នុងប្រទេស តំបន់ និងអន្តរជាតិ។លោក គង់ ផល្លៈ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មិនមានគោលបំណងរារាំងនវានុវត្តន៍ ឬបង្កើតបន្ទុកនិយ័តកម្មដែលមិនចាំបាច់នោះទេ ប៉ុន្តែមានគោលដៅបង្កើតបរិយាកាសឌីជីថលដែលមានទំនុកចិត្ត ដែលការពារឯកជនភាព ជំរុញនវានុវត្តន៍ និងអនុញ្ញាតឱ្យបច្ចេកវិទ្យា AI អភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ។តាមរយៈច្បាប់នេះ កម្ពុជានឹងអាចពង្រឹងការគ្រប់គ្រងការប្រមូល ការប្រើប្រាស់ ការចែករំលែក និងការការពារទិន្នន័យបុគ្គល ព្រមទាំងលើកកម្ពស់ទំនុកចិត្តសាធារណៈ គាំទ្រពាណិជ្ជកម្មឌីជីថលឆ្លងដែន ទាក់ទាញការវិនិយោគឌីជីថល និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថលពិភពលោក។លោកក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមផ្តល់មតិយោបល់ប្រកបដោយស្មារតីស្ថាបនា ដើម្បីរួមចំណែកកសាងសេចក្តីព្រាងច្បាប់ដែលមានគុណភាព និងបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។លោកបានសង្កត់ធ្ងន់ថា ការការពារទិន្នន័យបុគ្គល មិនមែនជាការទទួលខុសត្រូវរបស់ស្ថាប័នណាមួយតែឯងទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់រាជរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នអប់រំ សង្គមស៊ីវិល អ្នកអភិវឌ្ឍបច្ចេកវិទ្យា និងប្រជាពលរដ្ឋគ្រប់រូប៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ