ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ជាង៤ពាន់នាក់។
Thu,06 August 2026 (Time 12:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 19នាក់)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ខមន្រ្តី​ នៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច និងសម្ពោធ អគារសិក្សា ចំណត និងការិយាល័យកម្ពស់៦ជាន់ ក្នុងបរិវណសាកលវិទ្យាល័យ នៅព្រឹកថៃ្ងព្រហស្បតិ៍ ៨រោច ខែទុតិយសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា “ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនាពេលនេះ មានថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុប ៤.០០១នាក់ នារី ២.១០៣នាក់ និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់៦ជាន់ ក្នុងបរិវេណសាកលវិទ្យាល័យនាពេលនេះ។ យោងតាមលទ្ធផលអង្កេតពីភាពមានការងារធ្វើរបស់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានបង្ហាញថា ក្នុងចំណោមនិស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រនាថ្ងៃនេះ និស្សិតប្រមាណ ៩២,៧០% មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមាន ៩១,៧០% និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន ៩៧,២៣%។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបន្តថា “សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀតដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាពរសរុប ៧៤.៣៣៧នាក់ (នារី ៣០.៣៧៤ នាក់ ត្រូវជា ៤០,៨៥ ភាគរយ) ក្នុងនោះនិស្សិតបរទេសមានចំនួន ២៦៨នាក់ (នារី ១២១នាក់ ត្រូវជា៤៤,៣៥ភាគរយ)។ និស្សិតជ័យលាភីទាំងនោះកំពុងបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងខ្លះទៀតកំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួន ។

ពាក់ព័ន្ធនឹងពិធីសម្ពោធសមិទ្ធផល ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា “ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ កន្លងមកនេះ សាកលវិទ្យាល័យទើបបញ្ចប់ការសាងសង់អគារសិក្សា ចំណត និងការិយាល័យ កម្ពស់៦ជាន់ ដែលមានក្រឡាផ្ទៃទំហំ ៩ ២៨៧ ម៉ែត្រការ៉េំ ក្នុងតម្លៃសាងសង់ចំនួន ដប់ប្រាំបួនប៊ីលាន បួនរយដប់មួយលានប្រាំមួយរយពាន់រៀលគត់ ជាថវិកាផ្ទាល់របស់សាកលវិទ្យាល័យ។ អគារថ្មីនេះចែកចេញជា៖ ជាន់ផ្ទាល់ដី៖ប្រើប្រាស់ជាចំណត ជាន់ទី១៖ ប្រើប្រាស់ជាដេប៉ាតឺម៉ង់ និងការិយាល័យ ចំណុះមហាវិទ្យាល័យទាំង៤ ។ ជាន់ទី២ដល់ជាន់ទី៥៖ ប្រើប្រាស់ជាបន្ទប់រៀន ដែលសរុបរួមមានចំនួន២៤បន្ទប់។ ជាន់ទី៦៖ ប្រើប្រាស់ជាសាលសន្និសីទ អាចផ្ទុកអ្នកចូលរួមបាន ៥០០នាក់។ អគារថ្មី កម្ពស់៦ជាន់នេះ ទើបបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ