ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនកម្មករ-កម្មការិនី ៨៦នាក់ នៅវត្តមុនីសុវណ្ណ (​វត្តចំពុះក្អែក)
Tue,04 August 2026 (Time 01:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 21នាក់)

នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដើម្បីចូលរួមសម្រាលទុក្ខលំបាក និងការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការិនីចំនួន ៨៦នាក់ ដែលកំពុងសាងសង់អគារសាលប្រជុំ ស្ថិតក្នុងបរិវេណវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌នេះ ក៏មានព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ យាងចូលរួមជាព្រះអធិបតី និងប្រោសព្រះរាជទានពរជ័យ ដល់អង្គពិធីទាំងមូលផងដែរ។

នៅក្នុងឱកាសនោះ បងប្អូនកម្មករ-កម្មការិនីទាំង ៨៦នាក់ ម្នាក់ៗទទួលបាននូវ សារុងចំនួន ២ និងថវិកាចំនួន ១០ ម៉ឺនរៀល ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីយកទៅប្រើប្រាស់ និងសម្រាលជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំ ប្រសិទ្ធពរជ័យបវរមហាប្រសើរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ សូមមានសុខភាពល្អនិងជន្មាយុយឺនយូរជាងរយឆ្នាំ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជាជាយូរអង្វែងតរៀងទៅ។

សកម្មភាពមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លានេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទឹកចិត្តស្មោះសរ និងមនោសញ្ចេតនាស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរជាប់ជាប្រចាំពីសុខទុក្ខ និងការលំបាករបស់ប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ