បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារ១ខ្នង ធ្វើអំពីបេតុងប្រក់ក្បឿង មានក្រឡាផ្ទៃសរុប ១៩៤៤ម៉ែត្រការ៉េ មានបណ្តោយ៣៦ ទទឹង១៨ម៉ែត្រ កម្ពស់៣ជាន់ ស្មើ១៦បន្ទប់ និងសមិទ្ធផលនានានៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ មកពីក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ កម្លាំងប្រដាប់វុធគ្រប់ប្រភេទ ពិសេសកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានចូលរួមយ៉ាងសកម្មក្នុងកិច្ចបុព្វហេតុជាតិមាតុភូមិ និងបានបំពេញតួនាទី ភារកិច្ច បានល្អ ក្នុងការផ្តល់សេវាសាធារណះ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងកិច្ចការពារបូរណ:ភាពដែនដី។ឯកឧត្តមអភិសន្តិបណ្ឌិត បានដាក់ចេញបទបញ្ជាដល់រដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត សមត្ថកិច្ចជំនាញពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:, ពង្រឹងផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ,បន្តស្រាវជ្រាវបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង, បទល្មើសជួញដូរគ្រឿងញៀន , បទល្មើសស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេស និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online), បទល្មើសជួញដូរមនុស្ស និងផ្លូវភេទគ្រប់ទំរង់, បទល្មើសឆ្លងដែនខុសច្បាប់ និងទំនិញគេចពន្ធ, បន្តពង្រឹងអនុវត្ត និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ឡើងវិញ, ជម្រុញដល់កម្លាំងនគរបាលជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវពន្លឿនការធ្វើសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋឲ្យបានទាន់ពេលវេលា សំដៅដល់ អ្នកហួសសុពលភាព អ្នកទើបគ្រប់អាយុ ចំណាកស្រុក(ពលករ) ពលរដ្ឋភៀសសឹក។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើដល់កងកម្លាំងនគរបាលទាំងអស់ត្រូវ គោរពច្បាប់ គោរពវិន័យ បទបញ្ជា និងបន្តអនុវត្ត តួនាទី ភារកិច្ចឱ្យបានល្អ ប្រកបដោយក្របសីលធម៌ និងវិជ្ជាជីវ: សក្កិសមជាមន្ត្រី និងជាអ្នកបម្រើរាស្រ្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ