សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលើកទិសដៅអនុវត្តបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ដោយបានការចូលរួមពី លោកស្នងការរង លោកនាយ- នាយរងការិយាល័យ លោកអធិការរងនគរបាលក្រុង-ស្រុក និងលោក-លោកស្រីនាយ-នាយរងផ្នែកទទួលការងារប្រឆាំងគ្រឿងញៀនជាច្រើនរូប ដើម្បីរួមគ្នាពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងចំណុចខ្វះខាតនានា ដើម្បីស្វែងរកដំណោះស្រាយឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព។ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំឱ្យកម្លាំងនគរបាលជំនាញទាំងអស់ បន្តពង្រឹងការងារស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប និងទប់ស្កាត់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ជាពិសេសការជួញដូរ ចែកចាយ និងរក្សាទុកដោយខុសច្បាប់ ព្រមទាំងយកចិត្តទុកដាក់លើការស្រាវជ្រាវរកមុខសញ្ញាសកម្ម និងបណ្តាញពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់។ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ចេញនូវទិសដៅ និងវិធានការសំខាន់ៗ សម្រាប់អនុវត្តបន្ត ដោយតម្រូវឱ្យកម្លាំងជំនាញពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមកាត់បន្ថយ និងទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានខេត្តសៀមរាប និងបានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហការរវាងកម្លាំងនគរបាលជំនាញ ជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយ អប់រំ និងបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងសិស្សានុសិស្ស អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានអំពីបទល្មើសគ្រឿងញៀន ដើម្បីរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការ បានប្រគល់នូវឧបករណ៍ តេស្តស្វែងរកសារធាតុញៀន ជូនដល់កម្លាំងជំនាញ ដើម្បីយកទៅប្រើប្រាស់ក្នុងការអនុវត្តវិធានការត្រួតពិនិត្យ និងស្វែងរកសារធាតុញៀននៅតាមមូលដ្ឋាន សំដៅចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ