ភ្នំពេញ៖ ដោយបានការអនុញ្ញាត និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានដឹកនាំក្រុមការងារ និងសហការជាមួយមន្ទីរស.អ.យរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី និងលោកជំទាវ ជា ផល្គុន រួមមាន÷គ្រឿងបរិភោគ ឧបភោគ និងថវិកាសរុប ៦០ម៉ឺនរៀល ជូនក្មួយស្រីឈ្មោះ មឿង សុធារ៉ា ភេទស្រី អាយុ១៧ឆ្នាំ មានពិការភាពជើងខាងឆ្វេង ដោយគ្រោះថ្នាក់ចរាចរណ៍ និងឈ្មោះ កែវ សុផាត ភេទស្រី អាយុ ៣៨ឆ្នាំ មានពិការភាពស្វិតជើងខាងឆ្វេង ដែលពួកគាត់មានបណ្ណសមធម៌ក្រីក្រ កម្រិត២ រស់នៅផ្ទះជួល ស្ថិតនៅភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ក្នុងឱកាសនេះដែរ ឯកឧត្ដមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជនងាយរងគ្រោះ និងរងគ្រោះ ពិសេសបងប្អូនជនមានពិការភាពដែលជួបការលំបាកនានា និងបានសម្របសម្រួលបញ្ជូនជនមានពិការភាពខាងលើ ទៅទទួលសេវាស្តារនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ ដោយមិនបង់ថ្លៃ។ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន បានធ្វើការសម្ភាសពួកគាត់ ដើម្បីផ្តល់បណ្ណសម្គាល់ជនមានពិការភាព និងអត្ថប្រយោជន៍ផ្សេងទៀតពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល។ក្រុមការងារនឹងបន្តតាមដានស្ថានភាពគ្រួសារនេះទៅតាមនីតិវិធី ដើម្បីធានាថាពួកគេទទួលបានសេវាសង្គមកិច្ចសមស្រប៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ