ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មរដ្ឋវិចតូរៀ ប្រទេសអូស្ត្រាលី
Mon,31 August 2026 (Time 08:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 23នាក់)

មែលប៊ន៖ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអញ្ជើញចូលរួមកិច្ចពិភាក្សាការងារ និងស្វែងយល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន ព្រមទាំងមានការចូលរូមពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មរដ្ឋវិចតូរៀ ប្រទេសអូស្ត្រាលី។

ការជួបពិភាក្សាខាងលើ គឺជាឱកាសដ៏មានតម្លៃក្នុងការពង្រឹងបណ្តាញទំនាក់ទំនងអន្តរជាតិ ស្វែងរកដៃគូសហការថ្មីៗ និងបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ជាពិសេសស្វែងយល់ពី សក្តានុពលទីផ្សារ ឱកាសវិនិយោគ ការពង្រីកទំនាក់ទំនងអាជីវកម្ម និងការតភ្ជាប់វិស័យឯកជនរវាងកម្ពុជា និងអូស្ត្រាលី ដែលអាចរួមចំណែកដល់ការជំរុញ ពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងធុរកិច្ច។

ក្នុងជំនួបពិភាក្សានេះ អ្នកឧកញ៉ា ភួ វាសនា បានឆ្លៀតពាំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងបានលើកឡើងថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស មានតួនាទីសំខាន់ក្នុងការផ្សារភ្ជាប់ ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា ជាមួយដៃគូធុរកិច្ច អ្នកវិនិយោគ និងស្ថាប័នពាក់ព័ន្ធនៅ ប្រទេសដែលខ្លួនតំណាង។ ជាពិសេស ទីក្រុងមែលប៊នគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់មួយរបស់ប្រទេសអូស្ត្រាលី ដែលមានសក្តានុពលខ្ពស់សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ ធុរកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា។

តាមរយៈជំនួបពាណិជ្ជកម្មនេះ បានបង្ហាញពីការសហការយ៉ាងជិតស្និទ្ធរវាងសភាពាណិជ្ជកម្មកម្ពុជា ការិយាល័យតំណាងនៅទីក្រុងមែលប៊ន និងដៃគូពាក់ព័ន្ធ យើងអាចជំរុញឱ្យមានការតភ្ជាប់ធុរកិច្ច កាន់តែច្រើន បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម ជំរុញការវិនិយោគ និងបង្កើតឱកាសថ្មីៗសម្រាប់សហគ្រាស និងអ្នកធុរកិច្ចនៃប្រទេសទាំងពីរ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ