ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចតេជោ ពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ដែលមានភាពល្អប្រសើរ ហើយប្រទេសទាំងពីរកំពុងតែសហការគ្នាយ៉ាងល្អ
Sun,30 August 2026 (Time 07:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 56នាក់)

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបជជែកការងារជាមួយលោកស្រី Sahiba GAFAROVA ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ ជំនួបនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ ពីភូមិគ្រឹះតាខ្មៅ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការរីករាយដែលបានជួបសន្ទនាសាជាថ្មីជាមួយនឹងលោកជំទាវប្រធានរដ្ឋសភារបស់អាស៊ែបៃហ្សង់។

សម្ដេចតេជោបានអរគុណចំពោះលោកជំទាវដែលបានបញ្ជូននូវសមាជិកសភារបស់អាស៊ែបៃហ្សង់មកចូលរួមនៅក្នុងកិច្ចប្រជុំប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលទើបតែបញ្ចប់ទៅថ្មីៗនេះ។

សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ដែលមានភាពល្អប្រសើរ ហើយប្រទេសទាំងពីរកំពុងតែសហការគ្នាយ៉ាងល្អ។

សម្ដេចក៏បានរំលឹកអំពីប្រវត្តិដែលសម្ដេចធ្លាប់ទៅទស្សនកិច្ចនៅក្នុងប្រទេសមួយនេះជាបន្តបន្ទាប់។

នៅក្នុងឱកាសនោះលោកជំទាវ ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានទទួលជួបជាមួយលោកជំទាវតាមរយៈការសន្ទនាតាមរយៈវីដេអូ នៅពេលនេះ។

លោកជំទាវបានលើកឡើងថា លោកជំទាវរីករាយណាស់ដែលបានសន្ទនាជាមួយសម្ដេចតេជោសាជាថ្មី។ នៅក្នុងឱកាសនោះលោកជំទាវក៏បានអបអរចំពោះកម្ពុជាដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសិទប្រធានសភា នៃអន្តរសភា ដែលទើបតែបញ្ចប់ទៅដោយជោគជ័យនៅពេលថ្មីៗនេះនៅក្នុងឱកាសនោះលោកជំទាវក៏បានជម្រាបសម្ដេចតេជោដោយអញ្ជើញសម្ដេចតេជោទៅទស្សនកិច្ចនៅអាស៊ែបៃហ្សង់នៅពេលខាងមុខ ហើយបន្ថែមពីលើនេះ លោកជំទាវក៏បានស្នើសុំនូវការគាំទ្រពីពីសំណាក់កម្ពុជាតាមស្នើសុំទៅកាន់សម្ដេចតេជោឲ្យជួយគាំទ្រលោកជំទាវជាបេក្ខភាព ប្រធាន IPU សហភាពអន្តរសភា ដែលលោកជំទាវគឺជាបេក្ខភាពមួយរូបសម្រាប់ឈរជាប្រធាននៃ IPU។

នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងនៅការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសអរគុណចំពោះលោកជំទាវដែលបានអបអរសាទរជុំវិញកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភា ដែលទើបតែបញ្ចប់ទៅថ្មីៗ។

សម្ដេចតេជោក៏បានទទួលយកនូវការអញ្ជើញរបស់លោកជំទាវនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេស អាស៊ែបៃហ្សង់នៅពេលខាងមុខ។

សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចនឹងពិនិត្យមើលនូវពេលវេលាសមស្របដើម្បីទៅទស្សនកិច្ចសាជាថ្មី នៅប្រទេសអាស៊ែបៃហ្សង់។

សម្ដេចតេជោក៏បានឆ្លើយតបចំពោះសំណើរបស់លោកជំទាវដែលស្វែងរកការគាំទ្រពីកម្ពុជានៅក្នុងបេក្ខភាពរបស់លោកជំទាវគឺជាប្រធាន IPU ដែលនឹងបោះឆ្នោតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។

សម្ដេចតេជោបានបញ្ជាក់ថា សម្រាប់កម្ពុជានឹងពិចារណាដោយយកចិត្តទុកដាក់ និងមានការអនុគ្រោះចំពោះការស្នើសុំរបស់អាស៊ែបៃហ្សង់នៅពេលនេះ។

ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកជំទាវទទួលបាននូវភាពជោគជ័យក្នុងភារកិច្ចរបស់លោកជំទាវនៅពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ