អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យខ្មែរនិងថៃចំនួន១០នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធីពាក់ព័ន្ធករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត
បន្ទាយមានជ័យ៖ នៅវេលាម៉ោង០៩និង៣០នាទីថ្ងៃទី២៦ខែសីហាឆ្នាំ២០២៦កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកអនុសេនីយ៍ឯកតិលតៃលីវមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតនៅចំណុចភូមិក្បាលស្ពាន២សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១០នាក់រួមមាន៖១–ឈ្មោះម៉ុចម៉េងហៅម៉ីភេទប្រុសអាយុ៤០ឆ្នាំមុខរបររត់ម៉ូតូកង់បី(ជួញដូរនិងរក្សាទុក), ២–ឈ្មោះផូជ្រុយភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរមុខរបររត់ម៉ូតូកង់បី(ជួញដូរនិងរក្សាទុក), ៣–ឈ្មោះចាន់ធីម៉ាផូផេតហៅណយភេទស្រីអាយុ៣០ឆ្នាំជនជាតិថៃ(រក្សាទុកនិងប្រើប្រាស់, កាន់កាប់អាវុធ),៤–ឈ្មោះមិឡៃវ៉ាន់ខេនផាន់ហៅម៉ាយភេទស្រីអាយុ២៣ឆ្នាំជនជាតិថៃមុខរបរបុគ្គលិកកាស៊ីណូ(ប្រើប្រាស់), ៥–ឈ្មោះណារ៉ុងផុងម៉ានិតគុណហៅផ្លាភេទប្រុសអាយុ៣៧ឆ្នាំជនជាតិថៃ, ៦–ឈ្មោះខាក់ចនគៀតផាន់ម៉ាកឌីហៅអាមភេទប្រុសអាយុ២៧ឆ្នាំជនជាតិថៃមុខរបរបុគ្គលិកភោជនីយដ្ឋាន(ប្រើប្រាស់), ៧–ឈ្មោះណាត់នីឆាវិធីថេបហៅមួយភេទស្រីអាយុ៣២ឆ្នាំ ជនជាតិថៃ(ប្រើប្រាស់), ៨-ឈ្មោះ ណាក់រ៉ាក់ផុន រ៉យរ៉ូរី ហៅ ប៉ន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ(ប្រើប្រាស់), ៩-ឈ្មោះ ក្រៃសន គីតអាន់ ហៅ កេង ឬអូខេ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិថៃ មុខរបរលក់សាច់អាំង(ប្រើប្រាស់), ១០-ឈ្មោះ អាណាវីន ផាំនាមី ហៅ បាត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ(ប្រើប្រាស់) ។
ក្នុងប្រតិបត្តិការនេះកម្លាំងបានដកហូតវត្ថុតាងរួមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង និងពណ៌ទឹកក្រូច (WY) ចំនួន ២៣ថង់កិប ស្មើនឹង ៤៦៩៤គ្រាប់ ទម្ងន់ ៤៥២,៣៤ក្រាម,គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌ថ្លា (ICE) ចំនួន ០១កូនថង់កិប ទម្ងន់ ៥,៤០ក្រាម, ថ្នាំគ្រាប់ពណ៌ផ្កាឈូក និងពណ៌ត្នោត (អ៊ិចស្តាស៊ី) ចំនួន ២០៤,៥០គ្រាប់ ទម្ងន់ ៨៥,៩០ក្រាម, កញ្ចប់ម្ស៉ៅSupreme ពណ៌ខ្មៅ និងពណ៌ក្រហម (Happy Water) ចំនួន ១៧កញ្ចប់ ទម្ងន់ ២៤៨,៤០ក្រាម, កញ្ចប់ម្ស៉ៅរូបសេះFB ពណ៌ក្រហម (Happy Water) ចំនួន ០៧កញ្ចប់ ទម្ងន់ ៦៩,១០ក្រាម, កញ្ចប់ម្ស៉ៅCollagenពណ៌ផ្កាឈូក (Happy Water)ចំនួន ០៩កញ្ចប់ ទម្ងន់ ២៣៤,២០ក្រាម, កញ្ឆាក្រៀម ចំនួន ០១ថង់កិប ទម្ងន់ ៤៧,៩០ក្រាម, រថយន្ត ចំនួន ០១គ្រឿង,ម៉ូតូកង់បី ចំនួន ០១គ្រឿង, កាំភ្លើងខ្លី ម៉ាZORAKI ពណ៌ខ្មៅ ចំនួន ០១ដើម, បង់កាំភ្លើង ចំនួន០១, គ្រាប់កាំភ្លើង ចំនួន ០៤គ្រាប់, ទូរស័ព្ទ ចំនួន ០៦គ្រឿង ព្រមទាំងវត្ថុតាង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ហើយនាំមកកាន់មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃសោរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕