ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក Wang Hong អភិបាលក្រុងគួយយ៉ាង បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា(MOU)ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា និងក្រុងគួយយ៉ាង ខេត្តគួយចូវ នៃសាធារណៈរដ្ឋប្រជាមានិតចិន។ពិធីចុះMOUនេះធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលាក្រុងគួយយ៉ាងសំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធំៗដូចជា បច្ចេកវិទ្យា និងកសិកម្មវៃឆ្លាត, ទេសចរណ៍និងវប្បធម៌, វិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យា និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងខេត្តទាំងពីរ។តាមរយៈMOUនេះ ភាគីទាំងពីរនឹងបង្កើតចំណងមិត្តភាពដោយឈរលើគោលការណ៍ស្មើភាព ជឿជាក់ និងគោរពគ្នា ទៅវិញទៅមក។ភាគីទាំងពីរយល់ព្រមសហការគ្នាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អប់រំ វប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍបច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការផ្លាស់ប្ដូរអន្តរតំបន់ ដោយឈរលើគោលការណ៍ផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក។ភាគីទាំងពីរនឹងសហការគ្នាដើម្បីលើកកម្ពស់វិស័យកសិឧស្សាហកម្មក្នុងខេត្តបាត់ដំបង និងទីក្រុង គួយយ៉ាង ដោយផ្ដោតលើការកែច្នៃអាហារ ដូចជា អង្ករ សាច់ ត្រី និងផ្លែឈើ។ភាគីទាំងពីរនឹងជំរុញឱ្យមានការផ្លាស់ប្តូររវាងវិស័យឯកជន ដើម្បីជួយលើកទឹកចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម ការផ្លាស់ប្ដូរធនធានមនុស្ស និងវិស័យពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងខេត្តបាត់ដំបង និងទីក្រុងគួយយ៉ាង៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ