ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យតាមដងផ្លូវជាតិលេខ៥ ដើម្បីស្វែងរកការពិត ជុំវិញការចោទប្រកាន់ថា «រថយន្តដឹកទំនិញដែលឈប់សម្រាក តែងតែត្រូវគេលួចប្រេង»
Fri,28 August 2026 (Time 03:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

ពោធិ៍សាត់៖ នាយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុក ចុះពិនិត្យស្រាវជ្រាវផ្ទាល់ តាមដងផ្លូវជាតិលេខ៥ ដើម្បីស្វែងរកការពិត ជុំវិញការចោទប្រកាន់ថា រថយន្តដឹកទំនិញ (ឡានខ្សែ) ដែលឈប់សម្រាកនៅខេត្តពោធិ៍សាត់ តែងតែត្រូវគេលួចបាត់ប្រេង។

ប្រតិបត្តិការទាំងអធ្រាត្រនេះ ធ្វើឡើងចាប់ពីកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ស្រុកក្រគរ និងស្រុកបាកាន ក្រោយពីមានបុគ្គលមួយចំនួន បានប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយព័ត៌មានញុះញង់ បង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា ក្រោយពីក្រុមការងារបានចុះសាកសួរតៃកុងឡានខ្សែជាច្រើនរូប។ លទ្ធផលបង្ហាញថា តៃកុងឡានមួយចំនួនតូច បានបញ្ជាក់ថាធ្លាប់បាត់ប្រេងក្នុងអំឡុងពេលសាងសង់ផ្លូវជាតិលេខ៥ ប៉ុន្តែភាគច្រើនបំផុតបានអះអាងថា មិនដែលជួបប្រទះបញ្ហាបាត់ប្រេងនោះឡើយ។ ដោយឡែក តៃកុងឡានដែលជាអ្នកស្រុក ពោលគឺនៅឃុំបឹងខ្នារ ស្រុកបាកានផ្ទាល់ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគាត់មិនដែលជួបប្រទះបញ្ហាបាត់ប្រេង សូម្បីតែមួយដង ទោះបីជាទុកឡានចោលក៏ដោយ។

ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរខេត្តបានដាក់ចេញនូវវិធានការរៀបចំទីកន្លែងឈប់សម្រាកប្រកបដោយសុវត្ថិភាព តាមដងផ្លូវ ដែលមានកងកម្លាំងមានសមត្ថកិច្ចឈរជើងការពារ និងចាំជួយអន្តរាគមន៍ជូនអ្នកដំណើរគ្រប់ពេលវេលា។

ដោយឡែករដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធ បានទម្លាក់លេខទូរស័ព្ទទំនាក់ទំនងជាសាធារណៈ ដើម្បីឱ្យបងប្អូនអ្នកបើកបរ អាចរាយការណ៍ និងសុំជំនួយអន្តរាគមន៍បានទាន់ពេលវេលា នៅពេលជួបបញ្ហាប្រឈមណាមួយ។

ទោះបីជាលទ្ធផលនៃការចុះស្រាវជ្រាវបង្ហាញថា ការចោទប្រកាន់ភាគច្រើន ជាព័ត៌មានមិនពិត និងជាឧបាយកលរបស់ក្រុមបំពុលសង្គមក៏ដោយ ក៏គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅតែបន្តដាក់ចេញនូវវិធានការតឹងរ៉ឹងបន្ថែមទៀត ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនដល់អ្នកដំណើរ និងប្រជាពលរដ្ឋគ្រប់រូប ដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្តពោធិ៍សាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ