កៀវ៖ បណ្ដាប្រទេសមួយចំនួន តំណាងឱ្យ តំបន់អឺរ៉ុបចាប់ផ្ដើមបញ្ឆេះកំហឹងជាថ្មីដល់មេដឹកនាំវិមានក្រឹមឡាំង លោកវ៉្លាឌីមៀពូទីន ដោយសមាជិកប្លុក នេះ កំពុងព្យាយាមជាថ្មី នៃការរឹបអូសទ្រព្យសម្បត្ដិរបស់រុស្ស៊ី ដែលត្រូវបានបង្កក មានទំហំទឹកប្រាក់ទំហំប្រមាណ២១០ពាន់លានអឺរ៉ូ ឬប្រហែល២៤៤,៥៤ពាន់លានដុល្លារអាម៉េរិក ភាគច្រើននៅក្នុងប្រទេសប៊ែលហ្ស៊ិក ដើម្បីយកទៅជួយអ៊ុយក្រែន ធ្វើសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលរដ្ឋធានីមូស្គូ។ប្រទេសអ៊ុយក្រែន កំពុងប្រឈមមុខនឹងកង្វះ ខាតថវិកា ហើយបណ្តាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប ក៏កំពុងស្ថិតក្រោមសម្ពាធនៅក្នុងការស្វែងរកដំណោះស្រាយ នៅមុនពេលឈានមកដល់រដូវកាលបោះឆ្នោត ឆ្នាំ២០២៧។ប្រទេសចំនួន៤ នៅប្លុកអឺរ៉ុប បានចាប់ផ្តើមជំរុញឡើងវិញនូវការរឹបអូស ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបាន បង្កកទុក សម្រាប់យកមកផ្គត់ផ្គង់តាមតម្រូវការថវិកា និងយោធារបស់អ៊ុយក្រែន នៅ មុនពេល បណ្តាប្រទេសជាសមាជិកមួយចំនួននៃសហភាពអឺរ៉ុប ងាកទៅផ្ដោត លើ ការបោះឆ្នោតជាតិ នៅក្នុងប្រទេសរៀងៗខ្លួន។ សហភាពអឺរ៉ុប បានបង្កកទ្រព្យសម្បត្ដិរបស់រុស្ស៊ី ប្រមាណ២១០ពាន់លានអឺរ៉ូ ដែលភាគច្រើនបំផុតនៃទ្រព្យសម្បត្ដិទាំងនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសប៊ែលហ្ស៊ីក។លិខិតរបស់សមាជិកមួយ បានសរសេរថា៖«អ៊ុយក្រែនមានតម្រូវ ការជំនួយហិរញ្ញវត្ថុបន្ថែមទៀតទាំងក្នុងរយៈពេលខ្លីនិងរយៈពេលវែង។សហភាពអឺរ៉ុបតាមរយៈការពិភាក្សាជាមួយដៃគូរបស់ខ្លួនគួរតែបន្តផ្តល់ជំនួយហិរញ្ញវត្ថុជួយដល់ប្រទេសអ៊ុយក្រែនជាមួយនឹងការ ការគិតគូរគ្រប់ជ្រុងជ្រោយអាចព្យាករ បាននិងមានលក្ខណៈជាប្រព័ន្ធស្របទៅតាមតម្រូវការរបស់ប្រទេស ដែលកំពុងជាប់ដៃនៅក្នុងការទប់ទល់នឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី»។លិខិតនោះ ត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសស៊ុយអែត និងមានការចុះហត្ថលេខារួមគ្នា ដោយប្រទេសហូល្លង់ អេស្ប៉ាញ និងប៉ូឡូញ ដែលជាការជ្រើសរើសតំណាងឱ្យតំបន់អឺរ៉ុបខាងជើង ខាងលិច ខាងត្បូង និងខាងកើត។កាលពីដើមឆ្នាំ២០២៦ សហភាពអឺរ៉ុប បានផ្តល់ការអនុម័តចុងក្រោយលើកញ្ចប់ប្រាក់កម្ចីគាំទ្រចំនួន៩០ពាន់លានអឺរ៉ូ ឬប្រហែល១០៤,៨០ពាន់លានដុល្លារអាម៉េរិកសម្រាប់ប្រទេសអ៊ុយក្រែន។ ប៉ុន្តែរដ្ឋាភិបាលរដ្ឋធានីកៀវ នៅតែជួបប្រទះកង្វះ ខាតថវិកា ហើយ រដ្ឋាភិបាលនានារបស់សហភាពអឺរ៉ុប ចង់បានដំណោះស្រាយមួយ ដែលមិនបង្កជាបន្ទុកបន្ថែមដល់ថវិកាជាតិពួកគេ។កង្វះខាតថវិការបស់រដ្ឋធានីកៀវ ក៏មានភាពចាំបាច់ ជាបន្ទាន់ផងដែរ នៅក្នុងការធានាឱ្យបាននូវការផ្ដល់ហិរញ្ញប្បទាន នៅមុនពេលឈានចូលដល់រដូវកាលបោះឆ្នោតនៅឆ្នាំ២០២៧ ខណៈ ប្រទេសសមាជិកសំខាន់ៗរបស់ប្លុកនេះ មួយចំនួនរួមមាន៖ បារាំង ប៉ូឡូញ អ៊ីតាលី និងអេស្ប៉ាញ ដែលនឹងរៀបចំការបោះឆ្នោតរបស់ខ្លួន។លិខិតដែលត្រូវបានតាក់តែងឡើង តាមរយៈគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលស៊ុយអែត មានខ្លឹមសារថា៖«យើងជឿជាក់ថាឥឡូវនេះជាពេលវេលាមួយសម្រាប់ការវិលត្រឡប់មកពិភាក្សាអំពីបញ្ហាដែលថាតើយើងអាចប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកទុកនោះឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ដល់អ៊ុយក្រែនដោយរបៀបណា ? ទោះ បីជាយើងមានមោទកភាពចំពោះសមិទ្ធផលដែលយើងសម្រេចបានក៏ដោយក៏យើងមិនអាចនៅស្ងៀមដោយពេញចិត្តនឹងលទ្ធផលទាំងនោះបានដែរ»៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ