ភ្នំពេញ៖ នៅក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រាប់បណ្ដាថ្នាក់ដឹកនាំសភានៃអន្តរសភា ISC ថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។សម្តេចធិបតីបញ្ជាក់ថា “កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការសម្រេចចិត្តថ្មីៗរបស់យើងក្នុងការផ្តួចផ្តើមការផ្សះផ្សាជាកំហិតក្រោម UNCLOS ដើម្បីដោះស្រាយព្រំដែនសមុទ្ររបស់យើងជាមួយប្រទេសថៃ បង្ហាញពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់យើងក្នុងការស្វែងរកដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង ដែលមានមូលដ្ឋានរឹងមាំលើច្បាប់អន្តរជាតិ”។សម្តេចធិបតីបន្ថែមថា ដំណោះស្រាយដោយសន្តិវិធី គឺស្ថិតនៅក្នុងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ហើយនឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ វានឹងការពារអធិបតេយ្យភាព ពង្រឹងទំនុកចិត្ត ដោះសោធនធានថាមពល គាំទ្រការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មីៗមិនត្រឹមតែសម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយរបស់ប្រជាជនកម្ពុជា និងថៃផងដែរ។ ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនមែនគ្រាន់តែជាបញ្ហាទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកង្វល់ជាសកលចំពោះការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងគោលការណ៍មិនអាចរំលោភបំពានព្រំដែន និងធម្មនុញ្ញអាស៊ានផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ