ភ្នំពេញ៖ ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលរៀបចំឡើងនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់ទៅកាន់បណ្ដាថ្នាក់ដឹកនាំប្រទេសដែលអញ្ជើញចូលរួមថា ជោគវាសនានៃប្រទេសជាតិនីមួយៗ មិនត្រូវស្ថិតនៅលើចុងប៊ិចរបស់ប្រទេសមហាអំណាចនោះទេ ពោលប្រទេសនីមួយៗជាអ្នកសម្រេចដោយខ្លួនឯង។សម្ដេចតេជោ អះអាងថា ពិភពលោកអាចនឹងបន្តជួបភាពវឹកវរ ហើយសម្ពាធភូមិសាស្ត្រនយោបាយនឹងកាន់តែកើនខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយជោគវាសនា នៃប្រជាជាតិនីមួយៗទាំងអស់ គឺស្ថិតនៅលើដៃរបស់យើងផ្ទាល់យ៉ាងពិតប្រាកដ ហើយក៏មិនអាស្រ័យលើការប្រែប្រួលមិនប្រាកដប្រជា នៃក្តារអុកភូមិសាស្ត្រនយោបាយនោះដែរ។សម្ដេចតេជោបញ្ជាក់ថា «ពិភពលោកអាចនឹងបន្តជួបភាពវឹកវរហើយសម្ពាធភូមិសាស្ត្រនយោបាយនឹងកាន់តែកើនខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ទោះជាយ៉ាងណាក៏ដោយជោគវាសនានៃប្រជាជាតិរបស់យើងមិនត្រូវស្ថិតនៅលើចុងប៊ិចរបស់ប្រទេសមហាអំណាចនោះទេហើយក៏មិនអាស្រ័យលើការប្រែប្រួលមិនប្រាកដប្រជានៃក្តារអុកភូមិសាស្ត្រនយោបាយនោះដែរ។ជោគវាសនានៃប្រជាជាតិរបស់យើងគឺស្ថិតនៅលើដៃរបស់យើងផ្ទាល់យ៉ាងពិតប្រាកដ”។សម្ដេចតេជោ បន្ថែមថា ថ្នាក់ដឹកនាំបណ្ដាប្រទេសទាំងអស់ គួរប្រើប្រាស់សន្និសីទនេះ ដើម្បីធ្វើពង្រឹងឡើងវិញនូវការប្ដេជ្ញាចិត្តរបស់យើង ចំពោះច្បាប់អន្តរជាតិ ការរស់នៅជាមួយគា្នដោយសន្តិវិធី ការគោរពគ្នាទៅវិញទៅមក និងភាពរុងរឿងរួមគ្នា។ យើងត្រូវពង្រឹងការទូតសភា ដើម្បីធ្វើជាកម្លាំងចលករគាំទ្រដល់កិច្ច សន្ទនា ទំនុកចិត្ត និងសន្តិភាព។ជាមួយគ្នានេះ សម្ដេចតេជោក៏បានគូសបញ្ជាក់ថា ដើម្បីតតាំងនឹងការគំរាមកំហែង នៃការប្រើប្រាស់កម្លាំង និងទប់ស្កាត់ការឈ្លានពានទឹកដីមិនឲ្យបង្កជាភាពវឹកវរ បណ្តាញតំបន់របស់យើង ត្រូវតែដើរតួឈានមុខក្នុងការស្ដារឡើងវិញ នូវគោលការណ៍គ្រឹះអន្តរជាតិ ដែលបានកកើតចេញពីផេះផង់ និងការបំផ្លិចបំផ្លាញដោយសង្គ្រាមលោកពីរលើកជាប់ៗគ្នាសម្ដេចតេជោបានបន្ដថា បណ្ដាប្រទេសទាំងអស់ត្រូវតែការពារយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ដ៏ពិសិដ្ឋនៃអធិបតេយ្យរបស់រដ្ឋ បូរណភាពទឹកដី និងការដោះស្រាយ ជម្លោះដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាស្មារតីអមតៈនៃលិខិតូបករណ៏សភា ដូចជា ធម្មនុញ្ញសន្តិភាពសកល (Universal Peace Charter) ដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ