ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាម៉េរិក ប្រកាសលុបស៊ីរីចេញពីបញ្ជីខ្មៅរដ្ឋ គាំទ្រ អំពើភេរវកម្មជាផ្លូវការ និងផ្ដល់ឱកាសដល់ប្រជាជនស៊ីរី កសាងប្រទេសឡើងវិញ
Tue,25 August 2026 (Time 09:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 15នាក់)

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក បានដាក់ប្រទេសស៊ីរី តាំងពីជំនាន់ដឹកនាំរបស់ លោកប្រធានាធិបតី បាសារ អាល់អាសសាដ (Bashar al-Assad) ចូលទៅក្នុងបញ្ជីនៃរដ្ឋ គាំទ្រ អំពើភេរវកម្ម ប៉ុន្ដែក្រោយការដួលរំលំនៃរបបផ្ដាច់ការនេះ មក រដ្ឋាភិបាលថ្មីបានចូលមកគ្រប់គ្រង ហើយឥឡូវ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសលុបប្រទេសនេះ ចេញពីបញ្ជីខ្មៅជាផ្លូវការ និងផ្ដល់ឱកាសមាសដល់ប្រជាជនស៊ីរី កសាងប្រទេសរបស់ពួកគេឡើងវិញ។

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោកដូណាល់ត្រាំនិងសមភាគីស៊ីរីបណ្ដាញទូរទស្សន៍ Al Arabiya News របស់អារ៉ាប៊ីសាអូឌីត បានផ្សាយ នៅថ្ងៃអង្គារ ទី២៥ ខែសីហា ដោយផ្អែកតាមការប្រកាសរបស់ក្រសួង រតនាគារសហរដ្ឋអាម៉េរិក ថា សហរដ្ឋ អាម៉េរិក បាន លុបចោលនូវ ការ ចាត់ តាំង ប្រទេស ស៊ីរី ជា រដ្ឋ ឧបត្ថម្ភ ភេរវកម្ម ជា ផ្លូវ ការ ហើយក៏បានលុបឈ្មោះ ក្រុមប្រដាប់អាវុធអ៊ិស្លាម Hayat Tahrir al-Sham (ហាយ៉ាដ តារៀ អាល់-ហ្សាម) ឬហៅកាត់ HTS ចេញពីបញ្ជីឈ្មោះ នៃ ក្រុមភេរវកម្មផងដែរ។

អតីតមេដឹកនាំស៊ីរីនិងអ៊ីរ៉ង់លោកស្កត់បេសសេន (Scott Bessent) រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា ៖ «ក្រសួងរតនាគារ កំពុងតែអនុវត្តតាមការសន្យារបស់លោកប្រធានាធិបតីដូណាល់ត្រាំ ក្នុងការផ្តល់ឱកាសដល់ប្រជាជនស៊ីរី ដើម្បីធ្វើដំណើរឆ្ពោះទៅរកភាពរុងរឿង។

សកម្មភាពនៅថ្ងៃនេះ នឹងជួយជំរុញដល់ការវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសស៊ីរី ដើម្បីលើកកម្ពស់ដល់ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច»។

លោកស្កត់បេសសេនលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែកក្កដា បានជូនដំណឹងដល់សភា អំពីគោលបំណងលុបចោលនូវការកំណត់ឋានៈរបស់ប្រទេសស៊ីរី ជាប្រទេសគាំទ្រក្រុមភេរវកម្ម។

លោកថូមបារ៉ាក់ (Tom Barrack) បេសក ជនសហរដ្ឋអាម៉េរិក ទទួលបន្ទុកកិច្ចការស៊ីរី បានលើកឡើងថា ការកំណត់ឋានៈបែបនេះ បានក្លាយជាជញ្ជាំងដ៏យូរលង់មួយ រារាំងដល់ប្រជាជនស៊ីរី ពីការទទួលបានការវិនិយោគដ៏ចាំបាច់ សម្រាប់ការកសាងប្រទេសឡើងវិញ។ ប៉ុន្ដែ នៅថ្ងៃនេះ ជញ្ជាំងនោះ បានដួលរលំហើយ។

លោក ថូម បារ៉ាក់ មើលឃើញថា ៖«ដើមទុន អាចចូលមកជំនួសជម្លោះនៅក្នុងប្រទេសស៊ីរី សហគ្រាសអាចជំនួសភាពឯកោ ហើយពាណិជ្ជកម្ម អាចបន្តទទួលបានជោគជ័យលើភាពវឹកវរពីអតីតកាល»។

លោកថូមបារ៉ាក់លោកម៉ាកូរូប៊ីអូ(Marco Rubio) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានថ្លែង កាលពីដើមរដូវក្ដៅនេះ ថា ការដកចេញនូវការកំណត់ប្រទេសស៊ីរី ចេញពីបញ្ជី នៃរដ្ឋគាំទ្រអំពើភេរវកម្ម នឹងជួយជំរុញបន្ថែមទៀតដល់ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ ហើយផ្តល់ឱកាសឱ្យ ស៊ីរី ដើម្បីកសាងប្រទេសឡើងវិញ និងបើកទំព័រថ្មីមួយ សម្រាប់ប្រជាជនស៊ីរី។

លោកបន្តថា ប្រទេសស៊ីរីដែលមានស្ថិរភាព រួបរួមគ្នា និងមានសន្តិភាពទាំងផ្ទៃក្នុង និងជាមួយប្រទេសជិតខាង មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់តំបន់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដល់ពិភពលោកទាំងមូលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ