សម្តេចធិបតី បានថ្លែងថា "ខេត្តក្រចេះជាខេត្តមានសក្កានុពលច្រើន ហើយថ្ងៃខាងមុខ រាជរដ្ឋាភិបាលនឹងធ្វើកំពង់ផែពហុបំណង"។មានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុបជាង ៩៨គ.ម នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។សម្ដេច ធិបតីបានលើកឡើងឡើងថា" ហេដ្ឋារចនាសម្ព័ន្ធ ភស្ថុភាកម្មមានសារៈសំខាន់ណាស់ ក្នុងការ បង្កើន តម្លៃបន្ថែម ដល់ប្រជាពលរដ្ឋ ជាពិសេស ការ កាត់បន្ថយតម្លៃ លើការ ដឹកជញ្ជូន និងការ ទាក់ទាញវិនិយោគិនបន្ថែម"។សូមជម្រាប កំពង់ផែនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រួលដល់ការដឹកជញ្ជូនទំនិញផ្លូវទឹក ដោយដើរតួនាទីជាចំណុចតភ្ជាប់ ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទំនិញកសិកម្ម និងធនធានផ្សេងៗចេញពីតំបន់ខេត្តក្រចេះ និងខេត្តជុំវិញតាមរយៈផ្លូវទឹក និងចូលរួមកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងបង្កើនប្រសិទ្ធភាពក្នុងការនាំចេញនាំចូលទំនិញ ដោយប្រើប្រាស់សក្តានុពល នៃទន្លេមេគង្គ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ