សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ជំនាន់ទី១៤ ឆ្នាំទី៤ ឆមាសទី២ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ១៧នាក់ ស្រី ០៤នាក់ ដែលត្រូវចុះកម្មសិក្សាស្រាវជ្រាវ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសម្តែងនូវការស្វាគមន៍ និងលើកទឹកចិត្តចំពោះនិស្សិតទាំងអស់ ដែលបានមកចុះកម្មសិក្សា ដើម្បីសិក្សាស្វែងយល់ និងស្វែងរកបទពិសោធន៍ជាក់ស្តែងពាក់ព័ន្ធនឹងការងារនគរបាល និងការអនុវត្តច្បាប់នៅមូលដ្ឋាន។ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំឱ្យនិស្សិតខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យ ឯកសារ និងព័ត៌មានពាក់ព័ន្ធដោយយកចិត្តទុកដាក់ ព្រមទាំងគោរពវិន័យ បទបញ្ជា និងបទប្បញ្ញត្តិ ក្នុងអំឡុងពេលចុះកម្មសិក្សា ដើម្បីយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចនាពេលអនាគត។ការចុះកម្មសិក្សានេះ មានគោលបំណងឱ្យនិស្សិតបានសិក្សាស្វែងយល់ពីស្ថានភាពការងារជាក់ស្តែង ប្រមូលទិន្នន័យ និងឯកសារពាក់ព័ន្ធ សម្រាប់រៀបចំសរសេររបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា ព្រមទាំងបង្កើនចំណេះដឹង បទពិសោធន៍ និងសមត្ថភាពវិជ្ជាជីវៈផ្នែកនគរបាលឱ្យកាន់តែប្រសើរឡើង៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ