ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រមុខក្រសួងមហាផ្ទៃ ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសហការជាមួយ សមត្ថកិច្ចកម្ពុជា នាំខ្លួន ឆេង ភារុណ មកអនុវត្តច្បាប់នៅកម្ពុជា
Mon,24 August 2026 (Time 10:19 AM)
ដោយ ៖ (ចំនួនអ្នកអាន: 93នាក់)

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា ថ្លែងអំណរគុណចំពោះភាគីវៀតណាម បានសហការជាមួយ សមត្ថកិច្ចកម្ពុជា ដើម្បីនាំខ្លួនបុគ្គលឈ្មោះ ឆេង ភារុណ មកអនុវត្តច្បាប់នៅប្រទេសកម្ពុជា។

បុគ្គលឈ្មោះ ឆេង ភារុណ បានរត់គេចខ្លួនទៅប្រទេសវៀតណាម បន្ទាប់ពីបានបង្កហិង្សានៅហាងមួយកន្លែង ក្នុងរាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ច បាននាំខ្លួន ឆេង ភារុណ ពីទឹកដីវៀតណាម យកមកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកម្លាំងរបស់នាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុវត្តការងារជំនាញ និងនីតិវិធី សហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត ជាពិសេសជាមួយនឹងនគរបាលវៀតណាម ទទួល និងនាំខ្លួនឈ្មោះ ឆេង ភារុណ មកអនុវត្តច្បាប់នៅកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីវៀតណាម ទាំងថ្នាក់ដឹកនាំនគរបាល រហូតដល់មន្ត្រីនគរបាលជំនាញ ដែលបានសហការការងារជំនាញនិងសម្របសម្រួលនីតិវិធីលើករណីនេះ យ៉ាងជោគជ័យ។

ជាថ្មីម្តងទៀត រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទូចម្តងហើយម្តងទៀត ត្រូវគ្រប់គ្រងអារម្មណ៍របស់ខ្លួន ឱ្យបាន ជៀសវាងការប្រព្រឹត្តបទល្មើសទាំងកំរោលណាមួយ។ ក៏ប៉ុន្តែប្រសិនបើថ្លោះធ្លោយប្រព្រឹត្ត ត្រូវតែហ៊ានទទួលខុសត្រូវ ជៀសវាងការរត់គេចខ្លួន ព្រោះមិនអាចរត់គេចខ្លួនអស់មួយជីវិតបានទេ ឬត្រូវចូលសារភាពទទួលកំហុសអនុវត្តទោសតាមច្បាប់កំណត់ ដោយពុំចាំបាច់រង់ចាំការអន្ទងពីថ្នាក់ដឹកនាំ ឬអង្គភាពជំនាញណាមួយនោះឡើយ។ តែទោះបីជាយ៉ាងណាក៏ដោយ ការភ្ញាក់ខ្លួន និងការចូលខ្លួនសារភាព គឺជាស្ថានភាពមួយ ដែលមន្ត្រីអនុវត្តច្បាប់នៅតែស្វាគមន៍៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ