ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងការងារ៖ «យើងនៅជួរក្រោយ មិនភ្លេចវីរកងទ័ពនៅជួរមុខ» រួមគ្នាផ្តល់កម្លាំងចិត្ត និងការគាំទ្រ
Sun,23 August 2026 (Time 10:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 22នាក់)

(ភ្នំពេញ)៖ ក្នុងស្មារតីសាមគ្គីភាពជាតិ និង​ការដឹង​គុណ​ចំពោះ​វីរកង​ទ័ពដែល​កំពុង​បំពេញភា​រកិច្ចកា​រពារបូរណភា​ពទឹកដី​នៅតា​មតំបន់ព្រំដែន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រឹះស្ថានក្រោម​ឱវាទ រោងចក្រ សហ​គ្រាស និយោជក កម្ម​ករ​និយោជិត ដៃគូពាក់ព័ន្ធ និងសប្បុ​រសជន ចូលរួមបរិ​ច្ចាគតាមសទ្ធា និងលទ្ធ​ភាព ដើម្បីផ្តល់ក​ម្លាំងចិត្ត និងកា​រគាំទ្រដល់វីរ​កងទ័ពនៅជួរមុខ។

ក្រសួងបា​នកំណ​ត់យកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីនាំ​យកថវិកា សម្ភារៈ និងអំណោយដែ​លទទួលបានពីការចូលរួមបរិច្ចាគ ទៅប្រគ​ល់ជូន​បង​ប្អូនវីរកងទ័ព និងកងកម្លាំង​ដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។ នេះបើ​យោង​តាម​សេចក្តីអំ​ពាវនាវរបស់​ក្រសួ​ងដែលបាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួង​ការងារនិងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា៖ «បងប្អូនវីរកងទ័ពនៅជួរមុ​ខកំពុងបំពេ​ញភារ​កិច្ច​ដ៏មានត​ម្លៃក្នុងការការពារបូរណភាពទឹកដី។ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្ត្រី យើងនៅជួរក្រោយមិនភ្លេចពួ​កគាត់​ទេ។ ការចូ​លរួម​របស់​យើង ទោះតិច​ក្តី ​ច្រើនក្តី​ គឺជាកម្លាំ​ងចិត្តដល់បងប្អូ​ននៅជួរមុខ និងជាសារប​ញ្ជាក់ថា ពួកគា​ត់មិននៅ​ឯ​កោ​ទេ​ ព្រោះ​មានប្រជា​ពលរដ្ឋខ្មែ​រនៅ​ជួរក្រោ​យគាំទ្រពួកគាត់ជានិច្ច»។

លោកបន្តថា ការចូលរួម​នេះមិនត្រឹមតែ​ជាការផ្តល់ថវិកា ឬសម្ភា​រៈប៉ុណ្ណោះទេ ប៉ុន្តែជា​ការបង្ហាញ​ពីការគោ​រព ការ​ដឹងគុណ និងសាមគ្គី​ភាពរ​បស់ប្រ​ជា​ជនខ្មែរ ចំពោះ​អ្នកដែលកំពុងបំពេញភារ​កិច្ចនៅជួរមុខ។

«ជួរមុខការពារបូរណភាពទឹកដី ជួរក្រោយជាកម្លាំងគាំទ្រ។ យើងនៅ​ទីណាក៏ដោយ យើងអាចចូលរួមតាមលទ្ធភាព ដើម្បីបង្ហាញថា ខ្មែរយើងរួម​គ្នា​ជា​កម្លាំងតែមួយ» នេះបើតាមការបញ្ជាក់របស់​លោក ស៊ុន មេសា៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ