កំពង់ចាម៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះ សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកបាធាយនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង រួមជាមួយឯកឧត្តមអនុប្រធាន សមាជិក-សមាជិកាគណបក្ស បានអញ្ជើញនាំយកទៀនចាំព្រះវស្សា និងសម្ភារ:មួយចំនួន ដើម្បីវេប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត នៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលក្នុងមួយវត្តៗទទួលបានទៀនចំណាំព្រះវស្សាមួយគូរ និងទ័យវត្ថុផ្សេងៗ រួមជាមួយថវិកាមួយចំនួនផងដែរ ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារបានបន្តចុះពិនិត្យមើលទីស្នាក់ការបក្សដើម្បីគ្រោងនិងដាក់សម្ភោធជាផ្លូវការនាពេលខាងមុខនិងបានជួបសំណេះសំណាលជាមួយសមាជិកសមាជិការបក្សឃុំតាំងក្រាំង ដើម្បីឲ្យមានភាពស្និទ្ធស្នាល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយផ្តោតលើការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងការអនុវត្តទិសដៅការងាររបស់គណៈបក្សឱ្យកាន់តែមានប្រសិទ្ធភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ