ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា មកពីសង្កាត់ទាំង១០ ក្នុងខណ្ឌទួលគោក នៃរាជធានីភ្នំពេញ បានធ្វើពិធីប្រកាសជាផ្លូវកាបញ្ជូលនូវសមាជិកថ្មីចំនួន ៣,១៤៣នាក់បន្ថែមទៀត (ស្រីជាង១ពាន់នាក់) នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌទួលគោក ស្ថិតនៅមជ្ឈមណ្ឌលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយធំ វ័យចំណាស់ និងមានឥទ្ធិពលជាងគេនៅក្នុងប្រទេសកម្ពុជា ដោយមានកំណើតតាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។ ជាក់ស្តែងដូចជាការរំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេចតេជោប្រធានគណបក្សប្រជាជន និងថ្នាក់ដឹកនាំដដៃទៀត។ បច្ចុប្បន្ន ប្រទេសជាតិមានការអភិវឌ្ឍរីកច្រើនក្រោមការដឹកនាំរបស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បន្តវេនពីសម្តេចតេជោ ហ៊ុន សែន។តំណាងសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាជាង ៣ពាន់នាក់ បានឡើងថ្លែងក្នុងឱកាសនោះផងដែរ ដោយបានលើកឡើងថា មូលហេតុពួកគាត់សម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះយល់ឃើញថា គណបក្សមានស្នាដៃជាច្រើនក្នុងការអភិវឌ្ឍប្រទេសជាតិ ដូចជា ការកសាងផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងធានាសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាផងដែរ។ សមាជិកទាំងនោះក៏បានប្តេជ្ញាចិត្តថា គោរពឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិក និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយម ដើម្បីឯករាជ្យជាតិ។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម រហូតដល់បច្ចុប្បន្ន និងទៅអនាគត់៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ