បាត់ដំបង៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើក្នុងយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមក្នុងក្រុងបាត់ដំបង។ថ្លែងក្នុងពិធីដាំកូនឈើនៅតាមបណ្ដោយផ្លូវលេខ៥២០ ក្នុងសង្កាត់ស្លាកែត ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ការដាក់ឈ្មោះយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមគឺចង់ឱ្យបងប្អូនប្រជាពលរដ្ឋមានស្មារតីស្រឡាញ់បរិស្ថានបៃតង មានឆន្ទៈចូលរួមដាំដើមឈើ និងថែទាំដើមឈើដែលបានដាំហើយឱ្យបានលូតលាស់ល្អ។ឯកឧត្តម រំលេចបន្ថែមថា កន្លងមកអាជ្ញាធរក្រុង សង្កាត់ បានខិតខំរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋ បើកផ្លូវឱ្យបានទូលាយដើម្បីបម្រើប្រយោជន៍សាធារណៈ និងដាំដើមឈើដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានបៃតង។ឯកឧត្តម ក្រើនរំឭកដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវបន្តដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងតាមដងផ្លូវនៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្តបាត់ដំបង។ឯកឧត្តម ណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថាន ត្រូវខិតខំបណ្ដុះកូនឈើព្រៃសម្រាប់ដាំតាមដងផ្លូវសាធារណៈ និងកូនឈើហូបផ្លែចែកជូនប្រជាពលរដ្ឋដាំនៅតាមលំនៅឋាន។អាជ្ញាធរនិងប្រជាពលរដ្ឋបានបង្ហាញការសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមដែលផ្តួចដើមឡើងដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។អាជ្ញាធរនិងប្រជាពលរដ្ឋ ចាត់ទុកការដាំដើមឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកាត់បន្ថយកម្ដៅផែនដី លើកកម្ពស់សោភ័ណភាព និងបរិស្ថានបៃតងរបស់ក្រុងបាត់ដំបង៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ