ភ្នំពេញ៖ យុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង និងការធ្វើជីវមាត្រ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យ និងរចនាសម្ព័ន្ធអង្គភាព បានបន្តឈានដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាក្រសួងគោលដៅទី២២។ដំណើរការប្រមូលទិន្នន័យនេះ បានប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំ និងមានសណ្តាប់ធ្នាប់ខ្ពស់ ក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃទី២ នៃយុទ្ធនាការជំរឿន លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវដំណើរការការងារ និងការធ្វើជីវមាត្រ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ការអញ្ជើញចុះពិនិត្យដោយផ្ទាល់នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះគ្រប់ដំណាក់កាលនៃដំណើរការជំរឿន ដោយមិនថាកិច្ចការនោះតូច ឬធំឡើយ។ លោកឧបនាយករដ្ឋមន្ត្រី មិនត្រឹមតែតាមដានវឌ្ឍនភាពការងារជារួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចុះពិនិត្យផ្ទាល់ដល់ទីតាំងអនុវត្តការងារ ដោយផ្តោតការយកចិត្តទុកដាក់លើភាពម៉ត់ចត់ និងត្រឹមត្រូវនៃនីតិវិធីបច្ចេកទេសនីមួយៗ។ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំដែលប្រព្រឹត្តទៅដោយមានភាពម៉ឺងម៉ាត់ សណ្តាប់ធ្នាប់ល្អ និងកិច្ចសហការសម្របសម្រួលយ៉ាងរលូនរវាងស្ថាប័នពាក់ព័ន្ធ។ ជាមួយគ្នានេះ លោកក៏បានឆ្លៀតឱកាសសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមការងារបច្ចេកទេសគ្រប់ជួរ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីធានាឱ្យការប្រមូលទិន្នន័យប្រព្រឹត្តទៅប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ គណនេយ្យភាព និងប្រសិទ្ធភាព។សូមបញ្ជាក់ថា ទោះបីយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង និងការធ្វើជីវមាត្រ កំពុងប្រព្រឹត្តទៅយ៉ាងមមាញឹកក្តី ក៏ដំណើរការការងារប្រចាំថ្ងៃ និងការផ្តល់សេវាសាធារណៈផ្សេងៗរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតែបន្តប្រព្រឹត្តទៅជាធម្មតា ដោយមិនមានការរអាក់រអួល ឬរំខានដល់ការបំពេញការងារឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ