ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា មិនបិទទ្វារទេសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈពិតប្រាកដ ចង់ធ្វើការជាមួយរាជរដ្ឋាភិបាល
Wed,19 August 2026 (Time 01:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 25នាក់)

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនបិទទ្វារទេសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈពិតប្រាកដ ចង់ធ្វើការជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជាក្នុងនាមជាដៃគូជាតិខ្មែតែមួយ ដើម្បីបម្រើបុព្វហេតុជាតិ។ និយាយមានហេតុផលច្បាស់លាស់ កុំចាំបាច់ស្រប។

សម្ដចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

សម្ដចធិបតីបញ្ជាក់ថា “គណបក្សនយោបាយទាំង៣៥ដែលជាដៃគូ រាល់របាយការណ៍ដែលសរសេរផ្ញើមកខ្ញុំ មិនមែនសរសេរលើកជើងរដ្ឋាភិបាលទេ គាត់សរសេរអំពីចំណុចខ្សោយទាំងអស់ ក្នុងវិស័យនានា ដើម្បីយើងយកធាតុផ្សំចូល ដែលរបាយការណ៍ទាំងអស់ ខ្ញុំមិនបានជេរ និងឈប់ទទួលនោះឡើយ ថែមទាំងបានចារ និងប្រគល់ទៅឱ្យក្រសួងស្ថាប័នពាក់ព័ន្ធធ្វើតាមដែលអាចធ្វើទៅបាន។ នេះជា «វប្បធម៌ នៃការសន្ទនាដោយស្មោះត្រង់»”។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា គណបក្សនយោបាយត្រូវបានបង្កើតឡើងមកមិនមែនដើម្បីហែកហួរគ្នាទេ តែគឺដើម្បីរួបរួមគ្នាធ្វើការ តំណាងប្រជាពលរដ្ឋដែលមានទស្សនៈរៀងៗខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ