ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរត្រូវខិតខំពន្យល់ប្រជាពលរដ្ឋពីការទុកដាក់ និងញែកសំរាមឱ្យបានត្រឹមត្រូវ
Tue,18 August 2026 (Time 09:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 68នាក់)

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ,ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ហ្រ្វាំង ដ្យាត់ ប្រធានក្រុមការងារអាស៊ានទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ)បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចាប់ផ្ដើមការអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាម សំណល់រឹងនៅក្រុងបាត់ដំបង និងពិធីប្រគល់សម្ភាៈពាក់ព័ន្ធ ដែលពិធីនេះធ្វើឡើងនៅសាលាក្រុងបាត់ដំបង នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។

លោក ហ្រ្វាំង ដ្យាត់ បង្ហាញអារម្មណ៍សប្បាយរីករាយដែលបានផ្ដល់រថយន្តដឹកសំណល់ដល់រដ្ឋបាលក្រុងបាត់ដំបង និងសង្ឃឹមថាការអនុវត្តសាកល្បងប្រព័ន្ធញែកសំរាមនឹងទទួលបានជោគជ័យធ្វើជាគំរូសម្រាប់ពង្រីកការអនុវត្តនៅតំបន់ផ្សេងទៀត។

ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរត្រូវខិតខំពន្យល់ប្រជាពលរដ្ឋពីការទុកដាក់ និងញែកសំរាមឱ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមបង់ថ្លៃសេវាប្រមូលសំរាមឱ្យបានទៀងទាត់។
ឯកឧត្តម បង្ហាញចក្ខុវិស័យរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងស្អាត ឆ្លាតវៃ បៃតង និងអាចដើរបាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្តម ថ្លែងអំណរគុណដល់GIZដែលបានផ្ដល់ជំនួយជារថយន្តដឹកសំរាម និងសម្ភារៈផ្សេងៗបម្រើឱ្យការអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាមសំណល់រឹងនៅក្រុងបាត់ដំបង។

ឯកឧត្តម ជឿជាក់ថា ការអនុវត្តសាកល្បងប្រព័ន្ធញែកសំរាមសំណល់រឹងនឹងសម្រេចបានជោគជ័យ និងអាចពង្រីកបានទូទាំងក្រុងបាត់ដំបង និងតំបន់ទីប្រជុំជនស្រុកនានានៅពេលអនាគត។

ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ បង្ហាញការគាំទ្រការអនុវត្តសាកល្បងប្រព័ន្ធញែកសំរាមសំណល់រឹងនៅក្រុងបាត់ដំបង ខណៈការទុកដាក់សំរាមជាការងារអាទិភាពមួយដែលរាជរដ្ឋាភិបាលបានផ្ដល់ការយកចិត្តទុកខ្ពស់។

ឯកឧត្តម សង្កត់ធ្ងន់ថា ការទុកដាក់សំរាមបានត្រឹមត្រូវនឹងជួយលើកកម្ពស់សុខភាព សោភ័ណភាព សេដ្ឋកិច្ច និងបរិស្ថាន ហើយទាំងថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋពិតជាចង់ឃើញទីក្រុងបាត់ដំបងជាទីក្រុងស្អាត៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ