ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលរាជធានីភ្នំពេញ ណែនាំនិស្សិតជ័យលាភីអាហារូបករណ៍ហុងគ្រី ត្រូវសិក្សារៀនសូត្រឱ្យបានខ្លាំងក្លា
Tue,18 August 2026 (Time 09:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 24នាក់)

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល នៃប្រទេសហុងគ្រី ត្រូវសិក្សារៀនសូត្រឱ្យបានខ្លាំងក្លា និងធ្វើយ៉ាងណាទាក់ទាញឲ្យនិស្សិត ក៏ដូចជា មិត្តភក្កិបរទេសមកទេសចរណ៍ស្រុកខ្មែរឱ្យបានច្រើន។

ការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១៨ខែសីហា ឆ្នាំ២០២៦នេះ ខណៈជួបសំណេះសំណាល ជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល នៃប្រទេសហុងគ្រីចំនួន២៣រូប នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ក្មួយៗនិស្សិតដែលបានប្រឡងជាប់អាហារូបករណ៍ទៅសិក្សារៀនសូត្រនៅប្រទេសហុងគ្រី ត្រូវសិក្សារៀនសូត្រឲ្យបានខ្លាំង ដើម្បីយកចំណេះវិជ្ជាទាំងនោះ មកអភិវឌ្ឍប្រទេសកម្ពុជាយើងឲ្យរីកចម្រើនជឿនលឿនក្លាយជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការប្រឡងជាប់ជានិស្សិតអាហារូបករណ៍របស់ក្មួយៗ គឺជាមោទនភាពរបស់កម្ពុជាយើង ហើយក៏ជាការបង្ហាញឲ្យឃើញពីខួរក្បាលដ៏វ័យឆ្លាតរបស់កូនខ្មែរ មិនចាញ់និស្សិតបរទេស នៅលើពិភពលោកឡើយ។

ឯកឧត្តម ឃួង ស្រេង បន្តទៀតថា ក្រោយពីប្រទេសជាតិមានសន្តិភាពពេញលេញ នៅថ្ងៃទី ២៩ធ្នូឆ្នាំ១៩៩៨ ការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាពិតជាមានសក្តានុពល។ ជាក់ស្ដែងពីមួយឆ្នាំទៅមួយឆ្នាំ សិស្សានុសិស្សដែលប្រឡងបាក់ឌុប ទទួលបាននិទ្ទេសAកាន់តែច្រើនៗឡើង។ ការសិក្សារៀនសូត្រមិនមែន បញ្ចប់ត្រឹមការសិក្សានៅតាមសាលារៀនប៉ុណ្ណោះទេ ពោលគឺត្រូវរៀនឲ្យទាន់បច្ចេកវិជ្ជា រៀនសូត្រជារៀងរហូត ដើម្បីដណ្ដើមបានទីផ្សារការងារនៅលើពិភពលោក។

ជាមួយគ្នានោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងពីបទពិសោធន៍ដែលឯកឧត្តមបានសិក្សារៀនសូត្រ ជានិស្សិតអាហារូបករណ៍ នៅសហភាពសូវៀត។ សុំក្មួយៗជានិស្សិតទាំងអស់ ដែលត្រូវទៅសិក្សារៀនសូត្រនៅប្រទេសហុងគ្រីត្រូវប្រកាន់ភ្ជាប់នៅប្រពៃណី ទំនៀមទំលាប់ របស់កម្ពុជាពិសេស សាមគ្គីភាពគ្នាឲ្យបានល្អ។ ធ្វើទំនាក់ទំនងឱ្យល្អជាមួយនឹងនិស្សិតបរទេស បង្ហាញពីវប្បធម៌ប្រពៃណី អត្តសញ្ញាណជាតិរបស់កម្ពុជានិងធ្វើយ៉ាងណា ទាក់ទាញឲ្យមិត្តបរទេស ចាប់អារម្មណ៍ ចង់មកទេសចរណ៍នៅប្រទេសកម្ពុជា។

សូមជម្រាបជូនថា ក្រោយបញ្ចប់ការសំណេះសំណាលនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាការលើកទឹកចិត្តដល់និស្សិតទាំង២៣នាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ