ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ចំនួន ៤២រូប (ទៅសាធារណរដ្ឋបារាំង ១៣រូប សាធារណរដ្ឋឆែក ១៨រូប ប្រទេសអៀរឡង់ ១០រូប និងប្រទេសកូរ៉េខាងត្បូង ១រូប) មុនពេលពួកគាត់ចេញទៅបន្តការសិក្សានៅក្រៅប្រទេស។ផ្តើមដោយស្នាមញញឹម និងប្រសាសន៍ចូលរួមអបអរសាទរដល់និស្សិតទាំង៤២រូប ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អមជាមួយថ្នាក់ដឹកនាំ បានចែករំលែកបទពិសោធល្អៗ ទស្សនៈវិស័យ និងការប្តេជ្ញាចិត្តពីការទៅបន្តការសិក្សានៅក្រៅប្រទេស ដែលខ្លួនធ្លាប់បានឆ្លងកាត់ និងជំរុញលើកទឹកចិត្តដល់និស្សិតគ្រប់រូប ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះវិជ្ជាពីសាលាផង និងពីសង្គមខាងក្រៅផង និងត្រូវចូលរួមបំពេញតួនាទីជាអ្នកផ្សព្វផ្សាយឱ្យបរទេសស្គាល់ពីកម្ពុជា ដោយភាពជាតំណាងប្រទេស និងប្រជាជនខ្មែរ។ជាអនុសាសន៍ណែនាំ និងតម្រង់ទិសទៅដល់និស្សិតជ័យលាភីគ្រប់រូប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានបង្ហាញពីការវិវឌ្ឍនៃវិស័យមុខងារសាធារណៈ ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា ដើម្បីរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈ និងជាកេរតំណែលសម្រាប់អ្នកជំនាន់ក្រោយ។ជាចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជូនពរនិស្សិតគ្រប់រូប ទទួលបានជោគជ័យ ជួបតែសុខសុវត្ថិភាព ហើយត្រលប់មកវិញជាមួយកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ