បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ ដឹកនាំលោកឧត្តមសេនីយ៍ត្រី ស្នងការរង រួមសហការីជាច្រើនរូប ចុះសួរសុខទុក្ខ និង នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មកចែកជូនដល់កងកម្លាំងនគរបាលឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ។អំណោយដែលនាំមកចែកជូនដល់កងកម្លាំងថ្ងៃនេះ មានចំនួន៤ វរសេនាតូច និងកម្លាំងជួរមុខ រួមមាន: ថវិកា ម៉ូតូ អង្ករ ទឹកសុទ្ធ , ទឹកត្រី, ទឹកស៊ីអ៊ីវ , ប្រេងឆា, អំបិល , ត្រីខ , ធូបមូស , ខ្ទឹមស និងកាហ្វេ បារី។ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ក៏បានណែនាំដល់កងកម្លាំងនគរបាលទាំងអស់ដែលកំពុងឈរជើងជួរមុខ និងកម្លាំងវរទាំងអស់៖-ត្រូវតាមដានការវិវឌ្ឍសភាពការណ៍តាមបន្ទាត់ព្រំដែន ដោយមិនត្រូវធ្វើការធ្វេសប្រហែសឡើយ-ពង្រឹងជំនាញយុទ្ធសាស្ដ្រជាក់ស្ដែងនៅលើទីលាន និងហ្វឹកហាត់ជំនាញ់បច្ចេកទេសបានខ្លាំងហើយជាប្រចាំ-ពង្រឹងវិន័យក្នុងជួរកម្លាំងនគរបាលជាតិ-ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ត្រៀមលក្ខណៈបច្ចេកទេស គ្រប់ប្រភេទរួចជាស្រេច និងត្រួតពិនិត្យកងកម្លាំង ប្រចាំការ២៤/២៤គ្រប់គោលដៅ-បន្តកសាងលានដ្ឋាន និងជំរកបែបយុទ្ធសាស្ត្រ ត្រៀមរួចជាស្រេច សម្ភារះ យុទ្ធភ័ណគ្រប់ប្រភេទសម្រាប់ការប្រយុទ្ធ ការពារ-នគរបាលការពារព្រំដែនគោកទាំងអស់ត្រូវតែបន្ដប្រកៀកស្មាគ្នាយ៉ាងរឹងមាំស្អិតរមួត តស៊ូ ក្រាញននៀល ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ តាមគ្រប់ទម្រង់ទាំងអស់-ត្រូវយកចិត្តទុកដាក់អំពីសុខភាពឲ្យបានខ្ពស់ ព្រោះពេលនេះជារដូវវស្សាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ មូសក៏ចាប់ផ្តើមសំបូរ ងាយកើតជម្ងឺគ្រុនចាញ់ គ្រុនឈាម និងជម្ងឺអាសន្នរោគផ្សេងៗ។ ទន្ទឹមគ្នានេះក៏ត្រូវខិតខំបំពេញការងារ តួនាទី ភារកិច្ច របស់ខ្លួនដែលថ្នាក់ដឹកនាំប្រគល់ជូនឲ្យបានល្អគ្រប់ៗគ្នា-ត្រូវមានសាមគ្គីភាពឯកភាពផ្ទៃ សំដៅបន្ដធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ និងគ្រឿងញៀន។ចុងបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានជូនពរកងកម្លាំងទាំងពីរភេទ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ សុខភាពល្អ ស្មារតីថ្លឺថ្លារ ក្រុមគ្រួសារទទួលសុខសុភមង្គល និងជួបពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ