ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តពោធិ៍សាត់ យកចិត្តទុកដាក់ និងព្រួយបារម្ភចំពោះផលដំណាំរបស់ប្រជាកសិករ ក្នុងស្រុកបាកាន
Sat,15 August 2026 (Time 04:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 28នាក់)

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលស្រុកបាកាន និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យផ្ទាល់ដល់ទីតាំងស្រូវស្រែរបស់ប្រជាពលរដ្ឋ ដែលនៅតែរងគ្រោះរាំងស្ងួត ជាងតំបន់ដទៃទៀត មិនទាន់មានទឹកគ្រប់គ្រាន់ស្ថិតនៅក្នុងភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្នុងឱកាសអញ្ជើញ ចុះពិនិត្យស្ថានភាពជាក់ស្តែងនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបង្ហាញនូវការយកចិត្តទុកដាក់ និងបារម្ភយ៉ាងខ្លាំងចំពោះជីវភាព និងផលដំណាំរបស់បងប្អូនប្រជាកសិករ។

ដើម្បីឆ្លើយតបចំពោះបញ្ហាចំពោះមុខនេះ ឯកឧត្តម អភិបាលខេត្ត បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឱ្យចាត់វិធានការ បើកទ្វារទឹកទំនប់ទី៣ ជាបន្ទាន់ ដើម្បីរុញ និងបញ្ជូនប្រភពទឹកឱ្យមកដល់តំបន់រងគ្រោះនេះ ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា សំដៅសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋឱ្យផុតពីការខូចខាត៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ