បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃ១៥ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជេីញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ មេបញ្ជាការកងអនុសេនាធំចល័ត នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ក្នុងឱកាសនោះលោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថ ទាំងអស់ ដោយក្តីនឹករលឹកនិងការយកចិត្តទុកដាក់ជាប្រចាំ។ ព្រមទាំងបានគោរពនូវដួងវិញ្ញាណក្ខន្ធរបស់វីរៈកងទ័ព វីរៈ អាវុធហត្ថ វីវៈនគរបាល ដែលបានពលីក្នុងសមរភូមិ។លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានបញ្ជាក់ថា កងរាជអាវុធហត្ថ គឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ ដែលមានបេសកកម្ម និងតួនាទីស្នូលសំខាន់ៗដូចជា ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ទប់ស្កាត់និងបង្ក្រាបបទល្មើសផ្សេងៗ។ តួនាទីស្នូលរបស់កងរាជអាវុធហត្ថ គឺការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសបម្រើប្រជាជន តាមរយៈការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងជួយសង្គ្រោះដល់ប្រជាជនក្នុងគ្រាមានអាសន្ន ដោយទទួលខុសត្រូវក្នុងការអនុវត្តច្បាប់ និងគោរពវិន័យ។លោកមេបញ្ជាការក៏បានដាក់នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងអាវុធហត្ថគ្រប់មូលដ្ឋាន ត្រូវអនុវត្ត តួនាទី-ភារកិច្ច របស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ហើយបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាបោសសម្អាតបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onlne Scams)តាមគ្រប់រូបភាព ដូចអ្វីដែលយេីងបានសហការអនុវត្តនាពេលកន្លងមកផងដែរ។ ហើយអ្វីកាន់តែពិសេសកម្លាំងអាវុធហត្ថទាំងអស់ត្រូវត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងករណីចាំបាច់ដែលកើតមានឡើងជាយថាហេតុ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ