ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឲ្យយកចិត្ដទុកដាក់ បន្ដពង្រឹងអំណាចស្ដ្រីក្នុងវិស័យសេដ្ឋកិច្ច ​មិនត្រូវពឹងផ្អែកលើប្ដី​ ឬបុរសតែម្ខាង
Fri,14 August 2026 (Time 01:28 PM)
ដោយ ៖ (ចំនួនអ្នកអាន: 23នាក់)

ភ្នំពេញ​៖​ យោងតាមរយៈសារពិសេស របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេច អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នាវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ​ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ និងសូមឲ្យបណ្ដាស្ថាប័នជាតិ និងប្រជាពលរដ្ឋ
ផ្ដោតការយកចិត្ដទុកដាក់ បន្ដពង្រឹងអំណាចស្ដ្រីក្នុងវិស័យសេដ្ឋកិច្ច ការណ៍នេះគឺជាចំនុចដ៏សំខាន់ណាស់។
សម្ដេចបន្ដថា​ "បើយើងពង្រឹងអំណាចស្ដ្រីលើវិស័យសេដ្ឋកិច្ចបាន យើងក៏នឹងឈានទៅពង្រឹងអំណាចស្រ្ដី ក្នុងវិស័យនយោបាយបានដែរ បើអំណាចស្រីក្នុងវិស័យសេដ្ឋកិច្ច មិនត្រូវបានលើកកម្ពស់នោះទេ នោះឥទ្ធិពលនយោបាយរបស់ស្ដ្រីក្នុងគ្រួសារ និងសហគមន៍ មិនត្រូវបានលើកកម្ពស់ទេ ដូចនេះត្រូវជំរុញស្ដ្រីឲ្យខិតខំពង្រឹងសមត្ថភាព ក្នុងក្របខណ្ឌនៃការធានារ៉ាប់រង កុំពឹងផ្អែកទៅលើប្ដីតែម្ខាង"។
សម្ដេចបានលើកជាឧទាហរណ៍ថា “ក្នុងគ្រួសារបុរសឬប្ដីមួយចំនួន មិនសូវយកចិត្ដទុកដាក់លើកិច្ចការតូចៗ ដូចនារី ឬភរិយានោះទេ ប៉ុន្ដែប្រសិន បើស្ដ្រីក្នុងគ្រួសារនីមួយៗអាចពង្រឹងបានតួនាទី ក្នុងវិស័យសេដ្ឋកិច្ចបានហើយនោះ នឹងមានសមភាពយេឌ័រ"៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ