ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យមានភាពច្បាស់លាស់
Thu,13 August 2026 (Time 12:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 51នាក់)

រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះហត្ថលេខាលើសំណើរសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យមានភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងរដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាបម្រើសេវាជូនដល់ប្រជាពលរដ្ឋឱ្យមានលក្ខណៈកាន់តែល្អប្រសើរបន្ថែមទៀត។

ពិធីចុះហត្ថលេខា លើសំណើរនេះដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម សុខ លូអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើឡើងនៅរដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៦។

អនុលោមតាមលិខិតបទដ្ឋានគតិយុត្ត និងឯកសារយោងរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយមានផែនទីកំណត់ព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ដោយការគ្រប់គ្រងរដ្ឋបាលនៅពុំទាន់មានភាពច្បាស់លាស់នៅឡើយពិសេសការគ្រប់គ្រងរដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់។

បន្ទាប់ពីមានសេចក្តីជូនដំណឹងលេខ ៣៨៤១ សជណ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ និងលិខិតលេខ ១០០៤ សជណ ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការកំណត់ព្រំប្រទល់ រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ ទើបរដ្ឋបាលខេត្តទាំងពីរ បានរៀបចំក្រុមការងារដើម្បីចុះសិក្សាស្រាវជ្រាវកំណត់ព្រំប្រទល់រវាងរដ្ឋបាលខេត្តទាំងពីរ និងចុះពិនិត្យទីតាំងដីជាក់ស្ដែង ដោយបានសម្រេចឯកភាពគ្នាធ្វើការកែសម្រួលព្រំប្រទល់រវាងរដ្ឋបាលខេត្តទាំងពីរ។

សូមបញ្ជាក់ថា ការកំណត់ព្រំប្រទល់ខេត្ត មានសារសំខាន់យ៉ាងខ្លាំងលើផ្នែកជាច្រើនក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈ ខិតជិតប្រជាពលរដ្ឋ ការកំណត់ព្រំប្រទល់ច្បាស់លាស់ជួយឱ្យអាជ្ញាធរមូលដ្ឋាន (ថ្នាក់ខេត្ត ក្រុង ស្រុក ខណ្ឌ) ងាយស្រួលគ្រប់គ្រង និងផ្តល់សេវាសាធារណៈ (ដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ប័ណ្ណកម្មសិទ្ធិដីធ្លី) បានឆាប់រហ័ស និងមានប្រសិទ្ធភាព។ ជួយឱ្យរដ្ឋបាលនីមួយៗដឹងពីវិសាលភាពដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងការជាន់ដែនសមត្ថកិច្ចគ្នា ឬការរុញរាចោលការទទួលខុសត្រូវ។

ព្រមទាំងងាយស្រួយក្នុងការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ , ការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ងាយស្រួលកងកម្លាំងមានសមត្ថកិច្ច និងនគរបាលរដ្ឋបាល ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពសង្គម ទប់ស្កាត់បទល្មើស និងបង្ក្រាបសកម្មភាពខុសច្បាប់ផ្សេងៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ