ស្ទឹងត្រែង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរចំពោះការអភិវឌ្ឍរបស់ខេត្តស្ទឹងត្រែង ជាពិសេសការយកចិត្តទុកដាក់គិតគូរលើការអភិវឌ្ឍទីទាំងសាធារណៈ សួនសាធារណៈ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានដើរលេងកម្សាន្ត និងលេងកីឡា ដើម្បីផ្ដល់ផលប្រយោជន៍ជាច្រើនដល់សុខុមាលភាពប្រជាជន។សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី លើកឡើងថា កាលពីអាណត្តិមុនៗ និងអាណត្តិទី៧នេះ តាមបណ្ដាខេត្តមានការប្រកួតប្រជែងគ្នាក្នុងការកសាងសមិទ្ធផលសាធារណៈនៅតាមបណ្ដាខេត្តដែលនេះ គឺជាសមិទ្ធផលដ៏ល្អមួយ ខណៈសម្ដេចជំរុញលើកទឹកចិត្តចំពោះការគិតគូរដល់អ្នកនៅមូលដ្ឋានក្នុងខេត្តផ្ទាល់បែបនេះ កុំរំពឹងតែអ្នកខាងក្រៅចូលមកខេត្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ