ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ លើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុប ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ
Mon,10 August 2026 (Time 11:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 19នាក់)

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ នៅមណ្ឌលវិទ្យាល័យ ហ៊ុនសែន ខ្នារ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការអញ្ជើញចូលរួម សហការយ៉ាងជិតស្និទ្ធពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សារខេត្ត ប្រធានមណ្ឌលប្រឡង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត គណៈកម្មការអនុរក្ស ព្រមទាំងមន្ត្រី និងបុគ្គលិកអប់រំដែលពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីធានាឱ្យដំណើរការនៃការប្រឡងប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ល្អ តម្លាភាព និងសុវត្ថិភាពខ្ពស់បំផុត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានលើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការប្រឹងប្រែងសរសេរចម្លើយ ដើម្បីទទួលបានលទ្ធផលល្អ ប្រឡងជាប់ទាំងអស់គ្នា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តម បានបង្ហាញហឹបវិញ្ញាសារជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ទន្ទឹមនឹងនោះ ឯកឧត្តម បានផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសនៅថ្ងៃប្រឡងបាក់ឌុប និងខិតខំធ្វើវិញ្ញាសារប្រឡងឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរពតាមបទបញ្ជាផ្ទៃនៅពេលប្រឡងឲ្យបានល្អ ដើម្បីជោគជ័យក្នុងការប្រឡង សាកសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ។

សម្រាប់មណ្ឌលវិទ្យាល័យ ហ៊ុនសែន ខ្នារ មានបេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ/សង្គម សរុបចំនួន៨០០នាក់ ស្រី៤៥២នាក់ (ស្មើនឹង ៣២បន្ទប់) ដោយដំណើរការប្រឡងបានចាប់ផ្តើមប្រកបដោយបរិយាកាសស្ងប់ស្ងាត់ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ស្របតាមគោលការណ៍ «អ្នកចេះ គឺជាប់»៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ