ស្ទឹងត្រែង៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា ពីអតីតកាលតើនណារទៅអាចនឹកដល់ថា ខេត្ដស្ទឹងត្រែង មានការរីកចម្រើនយ៉ាងដូចនេះ ដោយបច្ចុប្បន្នខេត្តស្ទឹងត្រែងមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ មានស្ពានឆ្លងកាត់ទន្លេកុង និងស្ពានឆ្លងកាត់ទន្លេមេគង្គ ពិសេសទំនប់វារីអគ្គិសនីសេសានក្រោម២ ។ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះ។សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្ដថា ខេត្តស្ទឹងត្រែងមានឧស្សាហកម្មធុនធ្ងន់មួយ នោះគឺវារីអគ្គិសនីសេសានក្រោម២ ដែលមានអនុភាពជាង៤០០មេហ្គាវ៉ាត់ ដែលនេះជាប្រភេទឧស្សាហកម្មធុនធ្ងន់ ដែលបានរុញការប្រើប្រាស់ និងត្រូវបានចែកចាយទៅកាន់ រាជធានី-ខេត្ត ដើម្បីទ្រទ្រង់វិស័យអគ្គីសនី និងស្ថិរភាពសេដ្ឋកិច្ច។ទំនប់វារីអគ្គិសនីសេសានក្រោម២ គឺជាប្រភព ថាមពល អគ្គិសនីដ៏មានអានុភាពបំផុត របស់ប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុង ភូមិសាស្ត្រនៃឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្រៅពីមានសមត្ថភាពផលិតអគ្គិសនីដ៏ធំបំផុតក្នុងប្រទេសកម្ពុជា ក៏ត្រូវបានគេវាយតម្លៃ ជា ប្រភពវារីអគ្គិសនី ដែលមានខ្នងទំនប់វែងជាងគេបំផុតនៅក្នុងតំបន់អាស៊ី ដែលមានប្រវែងរហូតដល់ ៦,៥ គីឡូម៉ែត្រ។សូមជម្រាបថា ទំនប់វារីអគ្គិសនីសេសានក្រោម២ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដែលបានដាក់ឲ្យដំណើរការ កាលពីខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គ្រាដែលសម្តេចកាន់តួនាទីជានាយករដ្ឋមន្ត្រី៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ