ត្បូងឃ្មុំ៖ លោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ និងតំណាងគណៈកម្មាធិការជាតិជំរុញចលនា «ភូមិមួយផលិតផលមួយ» បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំវគ្គបណ្តុះបណ្តាលតាមបណ្តាក្រុង-ស្រុក សម្រាប់អាជីវករ សមាជិកចលនា «ភូមិមួយផលិតផលមួយ» និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងរៀបចំវេទិកាផ្គូរផ្គងអាជីវកម្មរវាងអ្នកផលិត និងអ្នកទិញ ដើម្បីពង្រីកទីផ្សារផលិតផលក្នុងស្រុក។លោក ម៉ៅ ឌុង មានប្រសាសន៍ថា កម្មវិធីនេះមានគោលបំណងជំរុញការផលិត ការប្រើប្រាស់ផលិតផលក្នុងស្រុក និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម ជាពិសេសអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាល។លោកបញ្ជាក់ថា អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញចលនា «ភូមិមួយផលិតផលមួយ» បានសហការជាមួយដៃគូពាក់ព័ន្ធ រួមមាន មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលរិទ្ធិពល ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងអាជីវកម្មសម្រាប់សហគ្រាសក្រៅប្រព័ន្ធ ព្រមទាំងវេទិកាផ្គូរផ្គងអាជីវកម្មរវាងអ្នកផលិត និងអ្នកទិញ ដោយរំពឹងថា នឹងជួយឱ្យប្រជាពលរដ្ឋ អាជីវករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានឱកាសពង្រីកមុខរបរ និងបង្កើនប្រាក់ចំណូល។ជាមួយគ្នានេះ លោក ឈុំ សុខគា ប្រធាននាយកដ្ឋានទីផ្សារ និងស្តង់ដារ នៃគណៈកម្មាធិការជាតិជំរុញចលនា «ភូមិមួយផលិតផលមួយ» បានឱ្យដឹងថា វគ្គបណ្តុះបណ្តាល និងកម្មវិធីផ្គូរផ្គងអាជីវកម្ម នឹងផ្តោតលើគោលដៅសំខាន់ចំនួន៣ រួមមាន៖អភិវឌ្ឍជំនាញឌីជីថល តាមរយៈការពង្រឹងសមត្ថភាពគ្រប់គ្រងអាជីវកម្ម ការប្រើប្រាស់បច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ដើម្បីឆ្លើយតបនឹងនិន្នាការទីផ្សារសម័យថ្មី។ពង្រីកបណ្តាញទីផ្សារ ដោយបង្កើតវេទិកាជួបជុំផ្ទាល់រវាងអ្នកផលិត និងអ្នកទិញធំៗ ដូចជាផ្សារទំនើប និងក្រុមហ៊ុនចែកចាយ ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលក្នុងស្រុក។ពង្រឹងការគាំពារសង្គម និងលទ្ធភាពទទួលបានហិរញ្ញប្បទាន តាមរយៈការលើកទឹកចិត្តឱ្យចុះឈ្មោះក្នុងប្រព័ន្ធដោយស្ម័គ្រចិត្ត ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកសន្តិសុខសង្គម និងឱកាសប្រើប្រាស់ប្រភពទុនហិរញ្ញវត្ថុផ្លូវការ។លោក ឈុំ សុខគា បានបន្ថែមថា កម្មវិធីនេះជាឱកាសដ៏មានសារៈសំខាន់សម្រាប់អាជីវករខ្នាតមីក្រូ បុគ្គលស្វ័យនិយោជន៍ និងអ្នកប្រកបរបរតូចៗ ដូចជា អ្នកលក់ដូរតាមកញ្ច្រែង កន្ត្រក កង់បី ម៉ូតូឌុប និងហាងកាត់សក់ ក្នុងការលើកកម្ពស់ជីវភាព ពង្រីកអាជីវកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ