ចិន៖ ឥទ្ធិពលព្យុះទីហ្វុង ម៉ៃសាក់ (Maysak) បានបង្កជាគ្រោះមហន្តរាយទឹកជំនន់ដ៏ខ្លាំងក្លា បន្ទាប់ពីបោកបក់ឆ្លងកាត់កោះហៃណាន ព្រំដែនវៀតណាម និងបាននាំមកនូវភ្លៀងធ្លាក់យ៉ាងគំហុកដោយបំផ្លិចបំផ្លាញតំបន់ស្វយ័តក្វាងស៊ី ជួង (Guangxi Zhuang) ភាគខាងត្បូងប្រទេសចិន ចាប់តាំងពីថ្ងៃទី៣ ខែកក្កដាមក ។ យោងតាមរបាយការណ៍ ភ្លៀងធ្លាក់ខ្លាំងដ៏ជោកជាំនេះ បានបណ្តាលឱ្យធ្លាយ និងបាក់ទំនប់ទឹកសំខាន់ៗចំនួនពីរ គឺទំនប់ លីវឡាន (Liulan) និងទំនប់ យុនបៀវ (Yunbiao) នៅក្នុងក្រុង ហេងចូវ (Hengzhou) ដែលធ្វើឱ្យទឹកជំនន់ដ៏សាហាវហូរលិចលង់កាត់ផ្តាច់ភូមិឋាន ផ្លូវថ្នល់ ផ្ទះសម្បែង និងដីស្រែចំការរបស់ប្រជាពលរដ្ឋស្ទើរតែទាំងស្រុង ។ គ្រោះមហន្តរាយធម្មជាតិនេះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២ នាក់ស្លាប់ ក្រោយបាក់ទំនប់ទឹកនៅភាគខាងត្បូង។ ទោះជាយ៉ាងណាក្ដី បើបូករួមទាំងជនរងគ្រោះពីគ្រោះថ្នាក់ព្យុះភ្លៀងបោកបក់នៅភាគកណ្តាល និងភាគខាងជើងប្រទេសចិនផងនោះ នាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ១៥ នាក់ ខណៈពលរដ្ឋប្រមាណ ៤៨,០០០ នាក់ ត្រូវអាជ្ញាធរជម្លៀសចេញពីតំបន់គ្រោះថ្នាក់ជាបន្ទាន់ ។ ដោយសារតែសភាពការណ៍ឈានដល់ដំណាក់កាលគ្រោះថ្នាក់ខ្លាំង អាជ្ញាធរក្រុង ណាននីង (Nanning) បានដំឡើងកម្រិតឆ្លើយតបអាសន្ននៃគ្រោះទឹកជំនន់ទៅដល់ «កម្រិតទី ១» ដែលជាកម្រិតខ្ពស់បំផុត ខណៈក្រសួងគ្រប់គ្រងស្ថានភាពអាសន្នរបស់ចិន បានបញ្ជូនកម្លាំងសង្គ្រោះជាង ១,០០០ នាក់ រួមជាមួយគ្រឿងចក្រ ទូក និងដ្រូន (យានគ្មានមនុស្សបើក) ដើម្បីសម្រុកចុះជួយជនរងគ្រោះ និងចែកស្បៀងអាហារ ។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ចិន កាលពីថ្ងៃអង្គារ នៅតែបន្តរក្សាការប្រកាសអាសន្នពណ៌ទឹកក្រូច ដ្បិតទឹកទន្លេចំនួន ២៩ ខ្សែ នៅទូទាំងតំបន់ក្វាងស៊ី បានហក់ឡើងខ្ពស់ហួសកម្រិតប្រកាសអាសន្នទៅហើយ ស្របពេលខ្សែរថភ្លើងល្បឿនលឿនត្រូវបានផ្អាក ខណៈអ្នកជំនាញព្រមានថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងជាច្រើនថ្ងៃទៀត ដែលអាចបង្កឱ្យមានគ្រោះបាក់ដី និងជំនន់ឆាប់រហ័សបន្ថែម ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ