ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក ហ៊ុន ម៉ានី ប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន នៃក្រសួងព័ត៌មាន
Wed,08 July 2026 (Time 01:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 7នាក់)

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន ដែលប្រារព្ធធ្វើនៅទីស្តីការក្រសួងព័ត៌មាន។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. វិស័យព័ត៌មាន ប្រមាណជាង ៥០០នាក់។

ក្នុងឱកាសនោះ លោក ងឿន ច័ន្ទលីនប៉ូឡែន ប្រធានការងារ ស.ស.យ.ក. វិស័យព័ត៌មាន បានថ្លែងស្វាគមន៍ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ ព្រមទាំងធ្វើរបាយការណ៍សង្ខេបអំពីសកម្មភាពការងារដែលវិស័យព័ត៌មានសម្រេចបាននាពេលកន្លងមក។ លោកបានបញ្ជាក់ថា ក្រុមការងារបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម វប្បធម៌ មនុស្សធម៌ និងការងារផ្សព្វផ្សាយ ស្របតាមការចង្អុលបង្ហាញរបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.។

បន្ទាប់មក លោក សំហេង បុរស សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន ដែលមានប្រធានកិត្តិយស ១រូប សមាជិកកិត្តិយស ២៥រូប ប្រធាន ១រូប អនុប្រធាន ៩រូប និងសមាជិក សមាជិកាសរុប ៤៦៧នាក់។

ក្នុងនាមក្រុមការងារដែលទទួលបានការតែងតាំង លោក តូច ណារត្ន អនុប្រធានអចិន្ត្រៃយ៍ និងជាអនុប្រធានក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន បានឡើងធ្វើការប្តេជ្ញាចិត្តថា នឹងគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ ស.ស.យ.ក. ព្រមទាំងបន្តថែរក្សា និងលើកតម្កើងស្មារតី «រណសិរ្សសាមគ្គីសង្គ្រោះជាតិ មាតុភូមិកម្ពុជា» ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។

លោកក៏បានប្តេជ្ញាប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដោយទទួលខុសត្រូវខ្ពស់លើការផលិត និងផ្សព្វផ្សាយព័ត៌មានឱ្យស្របតាមទិសដៅរបស់ស្ថាប័ន ព្រមទាំងខិតខំប្រឹងប្រែងដឹកនាំ និងអភិវឌ្ឍក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន ឱ្យកាន់តែរីកចម្រើន និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ