មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បន្ដចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ដមណ្ឌគិរី ដែលធ្វើឡើងនៅសាលសាលាខេត្ដមណ្ឌលគិរី។នេះជាជំនួបទី១៧ហើយ ជារាជធានី-ខេត្ដទី២០ បន្ទាប់ពីចាប់ផ្ដើមដំបូងពីចេញខេត្ដកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប ឧត្ដរមានជ័យ បន្ទាយមានជ័យ, បាត់ដំបង ប៉ៃលិន និងក្រចេះដែលកម្មវិធីនាឱកាសនេះមានការអញ្ជើញចូលរួមពីមន្ដ្រីក្រុមប្រឹក្សាឃុំ-សង្កាត់ជុំវិញខេត្ដ ប្រមាណជាង៥០០ នាក់។នៅប្រទេសកម្ពុជា ខេត្តមណ្ឌលគិរី គឺជាខេត្តដែលធំជាងគេក្នុងប្រទេសកម្ពុជា មានចម្ងាយ៣៨២ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ លក្ខណៈពិសេសរបស់ខេត្តមណ្ឌលគិរី៖ផ្ទៃដី៖ មានទំហំ ១៤.២៨៨ គីឡូម៉ែត្រការ៉េ។ទំហំនេះធំជាងគេបង្អស់ បើធៀបនឹងខេត្តដទៃទៀត ជុំវិញស្ថានភាពប្រជាជន ទោះបីជាមានផ្ទៃដីធំទូលាយក៏ពិតមែន ប៉ុន្តែខេត្តនេះមានប្រជាជនរស់នៅតិចជាងគេ ។ខេត្ដនេះសម្បូរទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិដ៏ល្អឯកមានតំបន់ល្បីល្បាញ ដូចជា ទឹកធ្លាក់ប៊ូស្រា សម្រស់ដ៏ស្រស់ត្រកាលនៃជ្រលងភ្នំ សមុទ្រឈើ និងទីតាំងទេសចរណ៍ថ្មីៗ រួមទាំងរីស៊តផងដែរ។ជុំវិញវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មខេត្ដនៃមានស្ថានភាពជាដីក្រហមមានជីជាតិ៖ អំណោយផលខ្លាំងសម្រាប់ដំណាំឧស្សាហកម្មរយៈពេលវែង ដំណាំកាហ្វេ និងកាកាវ៖ ជាប្រភពដាំដុះកាហ្វេដ៏ល្បីល្បាញជាងគេនៅក្នុងប្រទេសកម្ពុជា ដំណាំយុទ្ធសាស្ត្រ៖ មានការដាំដុះ កៅស៊ូ ម្រេច ស្វាយចន្ទី និងផ្លែឈើហូបផ្លែតំបន់ត្រជាក់ (ដូចជា ផ្លែប៊័រ ជាដើម)។ស្របជាមួយគ្នាវិស័យធនធានរ៉ែ និងបរិស្ថានរ៉ែមាស៖ ជាខេត្តដំបូងគេដែលមានការរុករក និងកែច្នៃរ៉ែមាសលក្ខណៈឧស្សាហកម្មទំនើប (នៅតំបន់អូរខ្វាវ)។អភិរក្សជីវៈចម្រុះ៖ មានដែនជម្រកសត្វព្រៃធំៗ សម្រាប់ការពារសត្វកម្រ និងស្រូបទាញកាបូន (Carbon Credits)។សូមជម្រាបថា ការចុះជួបសំណេះសំណាលនេះជាសកម្មភាពដែលសម្ដេចតេជោ ហ៊ុន សែន តែងតែអនុវត្ដជាប់ជាប្រចាំ ដើម្បីជួបផ្ទាល់ដឹងសុខទុក្ខ និងស្ដាប់នូវរបាយការណ៍ពីថ្នាក់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ផ្ទាល់ ដើម្បីក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។តាមរយៈការចុះជួបសំណេះសំណាលជាមួយន្ដ្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ប៉ុន្មានខេត្ដកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា តែងតែបានក្រើនរំលឹកទៅកាន់មន្ដ្រីមូលដ្ឋានឱ្យត្រូវយកចិត្ដទុកដាក់ពីសុខទុក្ខ តម្រូវការចំបាច់ផ្សេងៗរបស់ប្រជាពលរដ្ឋ ពិសេសការបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ដោយជៀសវាងឱ្យបាននូវការថ្នាំងថ្នាក់រវាងប្រជាជន និងមន្រ្ដីនៅមូលដ្ឋាន។គោលបំណងសំខាន់មួយទៀត គឺពង្រឹងភាពជិតស្និទ្ធ និងការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។តាមការគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដទៅជួបសំណេះសំណាលជាមួយមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ បន្ដនៅទូទាំងប្រទេសកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ