ភ្នំពេញ៖ នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំទំនើបបាន បើកសម្ពោធជាផ្លូវការ ដែលជាកន្លែងតោន និងបាញ់ថ្នាំសម្រាប់រថយន្តធំជាងគេនៅកម្ពុជា មានសុវត្ថិភាពខ្ពស់យកទៅប្រើប្រាស់ ស្របតាមរោងចក្រអន្តរជាតិ។ដោយមើលឃើញពីការកើនឡើងនៃការរំពឹងទុករបស់ម្ចាស់រថយន្ត ដែលមិនត្រឹមតែចង់បានការជួសជុលរួចរាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់បានគុណភាព តម្លាភាព និងការជួសជុលស្របតាមស្តង់ដាររោងចក្រ Premium Body Shop ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ស្តង់ដារសេវាកម្មតោននិងបាញ់ថ្នាំរថយន្តនៅកម្ពុជា។Premium Body Shop គឺជាមជ្ឈមណ្ឌលតោន និងបាញ់ថ្នាំរថយន្តទំនើប ដែលផ្តល់សេវាកម្ម One Stop Service Center រួមមាន ការតោន និងបាញ់ថ្នាំ តម្រង់សាក់ស៊ី តម្រង់កង់ សេវាជំនួយបន្ទាន់តាមដងផ្លូវ ការដឹកសណ្តោង និងការវាយតម្លៃសទាមទារសំណងនៃការខូចខាត អតិថិជនអាចទទួលបានសេវាកម្មគ្រប់ជំហាននៅទីតាំងតែមួយ ប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធភាព។មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំទំនើប ទទួលជួសជុលរថយន្តគ្រប់ម៉ាកម៉ូឌែល និងគ្រប់ពណ៌ទាំងអស់រួមទាំងរថយន្តប្រណិតៗផងដែរ។មជ្ឈមណ្ឌលនេះត្រូវបានបំពាក់ដោយឧបករណ៍ជួសជុលទំនើប ប្រព័ន្ធលាយពណ៌ដោយកុំព្យូទ័រ បន្ទប់បាញ់ថ្នាំស្តង់ដារខ្ពស់គ្មានធូលី និងក្រុមជាងបច្ចេកទេសដែលមានវិញ្ញាបនបត្រទទួលស្គាល់ពីរោងចក្រ ព្រមទាំងអនុវត្តប្រព័ន្ធត្រួតពិនិត្យគុណភាពយ៉ាងតឹងរ៉ឹង មុនពេលប្រគល់រថយន្តជូនអតិថិជន។Premium Body Shop មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍របស់អតិថិជន ពីការព្រួយបារម្ភនៅពេលរថយន្តខូចខាត ទៅជាទំនុកចិត្ត និងភាពពេញចិត្តនៅពេលទទួលបានរថយន្តដែលត្រូវបានជួសជុលប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។ ការបើកដំណើរការរបស់ Premium Body Shop មិនត្រឹមតែជាការពង្រីកសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ស្តង់ដារថ្មីនៃការតោន នឹងបាញ់ថ្នាំ និងការផ្តល់សេវាកម្មអតិថិជននៅកម្ពុជា ដោយធានាថា រថយន្តគ្រប់ប្រភេទដែលចាកចេញពីមជ្ឈមណ្ឌល មានគុណភាព និងរូបរាងស្រស់ស្អាត ដូចទើបតែចេញពីរោងចក្រ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ