មណ្ឌលគិរី៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា អតីតព្រលានយន្ដហោះមណ្ឌលគិរីជាទីតាំងដែលមានសក្កានុពលមួយផ្នែកក្នុងការទាក់ទាញទេសចរណ៍ ដូចនេះត្រូវបន្ដអភិវឌ្ឍន៍ កែច្នៃ និងបន្ដកែលម្អសោភណភាពឱ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញទេសចរណ៍ទាំងជាតិ និងអន្ដរជាតិ។មានប្រសាសន៍បែបនេះ នាឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ដ្រីក្រុមប្រឹក្សាខេត្ដ ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ដមណ្ឌលគិរី នាព្រឹកថ្ងៃទី៧ កក្កដា ឆ្នាំ២០២៦ នៅសាលាខេត្ដមណ្ឌលគិរី។សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា អតីតព្រលានយន្ដហោះខេត្ដមណ្ឌលគិរី គឺជាទីតាំងដែលមានសក្កានុពលសម្រាប់ទេសចរណ៍ទាំងជាតិ និងអន្ដរជាតិ ដែលសម្ដេចណែនាំឲ្យត្រូវបន្ដកែលម្អ សោភណភាព កែច្នៃជាសួនច្បារឱ្យកាន់តែប្រសើរ សម្រាប់ពលរដ្ឋក្នុងអាចទៅលេងកម្សាន្ដ ហាត់ប្រាណ ឬកន្លែងលំហែផងដែរ។សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា កន្លងមកមាន ក្រុមហ៊ុនមួយ បានស្នើយកទីតាំងអតីតព្រលានយន្ដហោះមណ្ឌលគិរីនេះ មកអភិវឌ្ឍន៍ជាសំណង់ផ្ទះល្វែង តែសំណើនោះត្រូវបានសម្ដេច បដិសេធ។ទីតាំងអតីតព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលស្ថិតនៅចំកណ្តាលក្រុងសែនមនោរម្យដែលមកដល់ពេលបច្ចុប្បន្ន ត្រូវបានអាជ្ញាធរខេត្តសម្រេចកែប្រែទៅជាឧទ្យានសួនច្បារសាធារណៈដ៏ធំឈានមុខគេ ដើម្បីលើកកម្ពស់សោភណភាពក្រុង និងទាក់ទាញភ្ញៀវទេសចរ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ